សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ អញ្ជើញទទួលព្រះរាជដំណើរព្រះមហាក្សត្រ និងសម្តេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ប្រទេសចិន

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃអាទិត្យ ៣កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមេសាឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលព្រះរាជដំណើរព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ប្រទេសចិន​ មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីព្រះអង្គយាងទៅពិនិត្យព្រះរាជសុខភាព កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ។

សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕

...

ដោយ៖ សុខ ខេមរា


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print