លេងមួយចាស់ដៃក្បាច់រាំបទ”ម៉ែតាមជេ” របស់ រតនៈ ពិសី

ចែករំលែក៖

ភ្នំពេញ៖ បញ្ចេញក្បាច់រាំសាកល្បងបទ”ម៉ែតាមជេ”កាលពីកន្លងទៅរបស់ កញ្ញា រតនៈ ពិសី គឺទទួលបានអ្នកចូលទស្សនាមិនតិចជាង៣០ម៉ឺនដងនោះ បានធ្វើឲ្យនបានសម្រេចបញ្ចេញវីដេអូរាំជាផ្លូវការហើយកាលពីថ្មីៗនេះ។ តារារូបនេះរំពឹងថានឹងអាចផ្តល់ការកម្សាន្តសប្បាយសម្រាប់អ្នកគាំទ្រក្នុងឱកាសជួបជុំកម្សាន្តសប្បាយផងដែរ។
កន្លងមកមានតារាចម្រៀងជាច្រើនបាន បញ្ចេញបទចម្រៀងថ្មីៗជាច្រើនបទមុនចូលឆ្នាំទុកសម្រាប់រាំលេងកម្សាន្ត។ ប៉ុន្តែអ្វីដែលគេចម្លែកក្នុងអារម្មណ៍គឺក្រោយបទចម្រៀង២បទរបស់តារាចម្រៀងកញ្ញា រតនៈ ពិសី និងកញ្ញា រ៉ាប៊ី មានចំណងជើងស្រដៀងគ្នា និងចេញមុនក្រោយគ្នាប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ទោះចេញបុកគ្នាស្ទើចំពេលតែមួយប៉ុន្តែបទចម្រៀងទាំងនេះបានបង្ហាញពីចង្វាក់ និងក្បាច់រាំផ្សេងៗពីគ្នា រតនៈ ពិសី បញ្ជាក់ថា បទថ្មីរបស់នាងទើបនឹងចេញចក្រោយមែន ប៉ុន្តែនាងនាង បានសម្រិតសម្រាំងអស់ជាច្រើនខែមកហើយ ហើយនេះគឺជាបទភ្លេងថ្មី។ នាងថាដោយសារចង់មានបទថ្មីផ្ទាល់ខ្លួន នាងបានស្នើឲ្យអ្នកនិពន្វបទភ្លេងថ្មី និងទំនុកច្រៀងពិសេសនេះឡើង។ ទោះជាយ៉ាងណាបទចម្រៀងរបស់នាងមិនមានបំណងប្រកួតប្រជែងជាមួយសិល្បកររូបណានោះដែរ។ តារាស្រីរូបនេះបញ្ជាក់ដែរថាបទចម្រៀងនេះជួយច្រៀងដាស់តឿនដល់ក្មេងស្រីដែលក្មេងស្រីដែលមានចរិកខ្ជិលច្រអូន និងស្របទៅតាមអត្តចរិកឡិឡក់របស់នាងផងដែរ។ អ្វីដែលពិសេស នាង និងប្រធានក្រុមរាំបានរួមគ្នាបង្កើតក្បាច់រាំថ្មីដើម្បីឲ្យកាន់តែមានភាពទាក់ទាញ។ ក្បាច់រាំបែបថ្មីរបស់នាងក៏មានការប្រឹក្សាជាមួយអ្នកជំនាញរាំដើម្បីបំបែកក្បាច់ល្អ ងាយដល់អ្នកគាំទ្ររាំលេងកម្សាន្ត ដែលទើបនឹងថតបញ្ចប់។
​នាងរំពឹងដែរថា បទចម្រៀងថ្មីរបស់នាងនឹងទទួលបានការគាំទ្រ និងយកមករាំលេងកម្សាន្តក្នុងឱកាសជួបជុំនានាផងដែរ។ សម្រាប់ការងារសិល្បៈតារាស្រីរូបនេះបញ្ជាក់ថា នាងនៅតែទទួលបានឱកាសចេញច្រៀង និងសម្តែងថ្មីៗជាបន្តបន្ទាប់ទាំងក្នុងនិងក្រៅស្រុក។ ខណៈដែលការងារមុខរបរលក់ផលិតផលថែរក្សាព្យាបាលសម្រស់តាមអនឡាញក៏ទទួលបានការគាំទ្រច្រើនពីទស្សនិកជនផងដែរ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print