សាលាខណ្ឌព្រែកព្នៅ រៀបចំពិធីសូត្រមន្តសុំសិរីសួស្តីឆ្នាំថ្មី

ចែករំលែក៖

ភ្នំពេញ ៖ នៅសាលាខណ្ឌព្រែកព្នៅមានរៀបចំពិធីសូត្រមន្តសុំសិរីសួស្តីបវរមហាប្រសើសំរាប់ឆ្នាំថ្មីនេះក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកសុខ សម្បត្តិអភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅនិងលោកម៉ៅ ប៉ូរ៉ាប្រធានក្រុមប្រឹក្សា ដោយមានការចូលរួមពីអស់លោក លោកស្រី មន្ត្រីរក្រោមឱវាទសាលាខណ្ឌទាំងអស់នៅព្រឹកថ្ងៃទី១០ខែមេសាឆ្នាំ២០១៩នេះបានរៀបចំពិធីសូត្រមន្ត បង្សុកូលពិធីនេះបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំទៅតាមប្រពៃណីព្រះពុទ្ធសាសនានិងដោយមានការសូត្រមន្តសមាទានសិលចម្រើនព្រះបរិត្តប្រគេនទេយវត្ថុដើម្បីឧទិ្ទសកុសលផលបុណ្យជូនដល់បុព្វបុរសដែលបានចែកឋានទៅកាន់បលោកខាងមុខ។

ពិធីនេះផងដែរក៏បានបួងសួងដល់ទេវតាឆ្នាំថ្មីឆ្នាំកុរឯកស័ក ពុទ្ធសករាជ២៥៦៣ ព្រះនាងព្រះនាមទុង្សាទេវីដែលនឹងយាងចូលមកថែរក្សាគ្រប់គ្រងព្រះរាជាណាចក្រកម្ពុជា ជំនួសទេវតាឆ្នាំចាស់ ជួយប្រោះព្រំពរជ័យសព្ទសាធុការដល់ថ្នាក់ដឹកនាំនិងមន្ត្រីសាលាខណ្ឌទាំងអស់ទទួលបាននូវភាពជោគជ័យថ្មីៗទៀតពិសេសក្នុងសកម្មភាព ជួយប្រជាពលរដ្ឋដែលរងគ្រោះនិងប្រជាពលរដ្ឋដែលងាយរងគ្រោះក្រោមការដឹកនាំរបស់លោកសុខ សម្បត្តិអភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print