ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ ជាស្នងការនគរបាលរាជធានីភ្នំពេញ បានអោយដឹងថា៖ កាលពីវេលាម៉ោង១ និង៣០នាទី លោកដឹកនាំកម្លាំងបានបន្តចុះបង្ក្រាបកន្លែងលួចលាក់ផលិតសារធាតុញៀនខុសច្បាប់នៅ ទីតាំងក្លឹប( ម៉ៃ អាមី) ទីតាំងលេខ ១៥៩ផ្លូវ៣៦០ ភូមិ ៨ សង្កាត់បឹងកេងកងមួយ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងនោះឈានដល់ឃាត់មនុស្សបានចំនួន៥០នាក់ ក្នុងនោះស្រី១២នាក់ និងដកហូតម៉ាស៉ីនផលិតគ្រឿងញៀនមួយចំនួន និងសារធាតុញៀនមួយចំនួន។
លោកបន្តថា៖ កិច្ចការសម្រេចទៅបាន ដោយមានការអនុញ្ញាតពីលោក លី សុផាន់ណា ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ និងមានការសហការពីការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌចំការមន ព្រមទាំងកម្លាំងប៉ុស្តិនគរបាលដ្ឋានបឹងកេងកងជាច្រើននាក់។
លោកឧត្តមសេនីយ៍ឯក ស ថេត បញ្ជាក់ថា៖ បច្ចុប្បន្ន មនុស្ស និងសម្ភារះ បានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាមួយនិងការធ្វើកំណត់ហេតុស្តាប់ចម្លើយ៕
ដោយ៖ សុខ ខេមរា