សភាអាមេរិកបានដើរតួនាទីយ៉ាងសំខាន់បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ ប្រធានាធិបតីអាមេរិក អនុវតន៍គោលនយោបាយផ្សេងៗពិសេសគឺបញ្ជារឲ្យធ្វើសង្គ្រាវវាយប្រហារនៅក្រៅប្រទេស ។ ប្រសិនបើសភា អាមេរិកមិនអនុញ្ញាតិទេនោះលោកត្រាំគ្មានសិទ្ធិទៅប្រកាសសង្គ្រាមណាមួយនោះលើយ។
សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩ បានផ្សាយថា ជិកព្រឹទ្ធសភាអាមេរិកជាច្រើននាក់ បានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ថាសេតវិមានគ្មានសិទ្ធិអំណាចអ្វី ក្នុងការប្រកាសសង្រ្គាមជាមួយប្រទេសណាមួយឡើយ ក្នុងនោះរួមមានទាំងអ៊ីរ៉ង់បើគ្មានការអនុម័តពីសភា។
ការព្រមានខាងលើរបស់សមាជិកព្រឹទ្ធសភាអាមេរិក ត្រូវនាធ្វើឡើងនៅអំឡុងពេលលោក ប៉ុមប៉េអូ ផ្ដល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការទំនាក់ទំនងអន្តរជាតិ នៃព្រឹទ្ធសភាអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ ជាពិសេសគឺបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសរូបនេះបានចោទប្រកាន់អ៊ីរ៉ង់ត្រង់ៗតែម្ដងថា មានទំនាក់ទំនងជាមួយក្រុមភេរវករអាល់កៃដា ដែលទីក្រុងវ៉ាស៊ីនតោនបានចាត់ទុកថា ជាមេក្លោងនៃការវាយប្រហារមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។
យ៉ាងណាក៏ដោយ សមាជិកព្រឹទ្ធសភាភាគច្រើនដូចជាលោក រ៉េនដ៍ ផូល (Rand Paul) បានសម្ដែងការមិនពេញចិត្តជាខ្លាំង ទៅនឹងការលើកឡើងរបស់លោក ប៉ុមប៉េអូ។ លោក Paul បានគូសបញ្ជាក់នាឱកាសនោះយ៉ាងដូច្នេះថា «អ្នកនឹងមិនអាចទទួលបានការអនុញ្ញាតពីសភា ដើម្បីធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់នោះទេ ហើយមានតែសភាប៉ុណ្ណោះ ដែលមានសិទ្ធិប្រកាសសង្រ្គាម»។
គួរបញ្ជាក់ថា កាលពីដើមសប្ដាហ៍កន្លងទៅ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចាត់បញ្ចូលកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (កងទ័ពអ៊ីរ៉ង់) ជាក្រុមអង្គការគាំទ្រភេរវកម្ម ដែលនេះបានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំង ២ កាន់តែតានតឹងខ្លាំងឡើង ស្របពេលអ្នកជំនាញខ្លះព្រួយបារម្ភខ្លាចក្រែងថា ជម្លោះប្រដាប់អាវុធអាចផ្ទុះឡើងជាយថាហេតុណាមួយ ក្រោយយោធាអ៊ីរ៉ង់គំរាមចាត់វិធានការប្រឆាំងនឹងយោធាអាមេរិក នៅក្នុងតំបន់ នៅក្នុងករណីចាំបាច់។
ទំនាក់ទំនងរវាង អាមេរិក និងអ៊ីរ៉ង កាន់តែតានតឹង ក្រោយពេលដែល ប្រធានាធិបតីដូណាលត្រាំប្រកាស ចាត់ទុកកម្លាំងបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ងថាជាក្រុមភេរវកម្ម ភ្លាមៗនោះ អ៊ីរ៉ងក៏បានចាត់ទុកកម្លាំងទាហានអាមេរិក នៅតំបន់មជ្ឈឹមប៉ូពាជាកម្លាំងភែរវកម្មដូចគ្នា ។
សហរដ្ឋអាមេរិកបានសម្រេចដាក់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ទៅក្នុងបញ្ជីនៃក្រុមអង្គការភេរវនិយមបរទេស។ ការសម្រេចនេះត្រូវបានធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានមួយពីវិមានប្រធានាធិបតី។
នេះវិធានការលើកទី១ មិនធ្លាប់មានដែលទីក្រុងវ៉ាស៊ីនតោនបានចុះស្ថាប័នកងទ័ពរបស់ប្រទេសមួយទៅក្នុងបញ្ជីអង្គការភេរវនិយមបរទេស។ អ៊ីរ៉ង់បានឆ្លើយបកវិញភ្លាមៗដោយចាត់ទុកអាមេរិកជារដ្ឋឳពុកធម៌នៃភេរវនិយម និងទ័ពអាមេរិកនៅតំបន់មជ្ឈិមបូព៌ាជាពួកភេរវជន។
« កងឆ្មាំបដិវត្តន៍អនុវត្តយុទ្ធនាការភេរវនិយមជាសកលរបស់រដ្ឋាភិបាលអ៊ីរ៉ង់ » នេះជាឃ្លាដែលសរសេរនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់សេតវិមាន ព្រមទាំងព្រមានត្រង់ៗថា « រកស៊ីជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាម គឺផ្តល់ហិរញ្ញវត្ថុឲ្យភេរវនិយម »។ នៅក្នុងន័យនេះ ប្រមុខការទូតអាមេរិកលោក Mike Pompeo បានអំពាវនាវដល់គ្រប់ក្រុមហ៊ុន និងធនាគារក្នុងលោកឲ្យកាត់ផ្តាច់ទំនាក់ទំនងផ្លូវហិរញ្ញវត្ថុជាមួយស្ថាប័នកងទ័ពអ៊ីរ៉ង់។
ការអំពាវនាវរបស់លោក Pompeo បានធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយដោយបានចាត់ទុករបបអ៊ីរ៉ង់ជារបបម៉ាហ្វីយ៉ា និងថា អ៊ីរ៉ង់មិនត្រឹមជាប្រទេសគាំទ្រភេរវនិយមទេ តែជាប្រទេសដែលបានចូលរួមផ្ទាល់នៅក្នុងភេរវនិយម។
ជាមួយនឹងការបន្ថែមកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់មួយទៀត ចំនួនអង្គការភេរវនិយមដែលមាននៅក្នុងបញ្ជីខ្មៅរបស់អាមេរិកបានឡើងដល់ ៦៧អង្គការ។ តែអ្វីជាការកត់សម្គាល់ នេះជាលើកទី១ មិនធ្លាប់មានដែលទីក្រុងវ៉ាស៊ីនតោនបានចុះស្ថាប័នកងទ័ពរបស់ប្រទេសមួយទៅក្នុងបញ្ជីអង្គការភេរវនិយមបរទេស។
មិនបង្អែបង្អង់យូរ អ៊ីរ៉ង់តាមរយៈឧត្តមក្រុមប្រឹក្សាសន្តិសុខជាតិបានចាត់ទុករដ្ឋបាលអាមេរិកជារដ្ឋបាលគាំទ្រភេរវនិយម និងចាត់ទុកកងបញ្ជាការទ័ពអាមេរិកក្នុងតំបន់ អង្គភាព Centcom រួមទាំងគ្រប់ស្ថាប័នដែលមានទំនាក់ទំនងនឹង Centcom ជាអង្គភាពភេរវនិយម។
គួររម្លឹកថា អង្គភាព Centcom រាប់បញ្ជូលកម្លាំងទ័ពអាមេរិកប្រចាំនៅតំបន់ឈូងសមុទ្រពែក្ស តំបន់មជ្ឈិមបូព៌ា រួមទាំងនៅក្នុងប្រទេសអាហ្វាហ្កានីស្ថាន និងនៅអាស៊ីកណ្តាល។ អ្វីដែលគ្រប់គ្នាកំពុងបារម្ភពីការដំឡើងសំឡេងដាក់គ្នារវាងវ៉ាស៊ីនតោន និងតេហេរ៉ង់ពេលនេះ គឺកំណើនហានិភ័យនៃការប្រឈមផ្លូវអាវុធដាក់គ្នារវាងអាមេរិក និងអ៊ីរ៉ង់ ពិសេសនៅក្នុងតំបន់ឈូងសមុទ្រពែក្ស៕