យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្ររបស់អាមេរិក B-52 បានចូលរួមនៅក្នុងសង្គ្រាមជាច្រើនដោយមិនដែលរងការបាញ់ប្រហារ ណាមួយពីសត្រូវនោះឡើយប៉ុន្តែពេលនេះក្រុមភេរវកម្មតាលីបង់បានប្រកាសថាបាញ់ទម្លាក់យន្តហោះនេះពេលចាប់ផ្តើមហោះហើរ ។
យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រអាមេរិក បានធ្លាក់ក្រោយរងការបាញ់ប្រហារ បណ្តាលឲ្យក្រុមអាកាសយានិកស្លាប់ទាំងអស់ ។សារព័ត៌មាន Putnik របស់រុស្ស៊ីបានផ្សាយថា ក្រុមភេរវកម្មតាលីបង់ បានប្រកាសថាបានបាញ់ទម្លាក់យន្តហោះ ទម្លាក់គ្រាប់ B-52 របស់អាមេរិកនៅអាហ្វហ្គានីស្ថានកាលពីថ្ងៃទី១០ខែមេសា ។
ចំណែកគេហទំព័រ Muraselon បានផ្សាយថា យន្តហោះ B-52រងការបាញ់ប្រហារពីចាប់ផ្តើមហោះហើរចេញពីទីតាំងទ័ពអាកាស នៅស្រុក Shawrab ភាគខាងត្បូង អាហ្វហ្គានីស្ថាន កាលពីព្រឹកថ្ងៃទី១០ខែមេសា។ យន្តហោះខាងលើបានធ្លាក់ ហើយ អាកាសយានិកទាំងអស់ស្លាប់ ។ប៉ុន្តែមកទលពេលនេះមន្ត្រីអាមេរិកនិងអាហ្វហ្គានិស្ថានមិនទាន់មានប្រតិកម្មអ្វីជុំវិញហេតុការខាងលើនៅឡើយ។
កម្លាំងទាហានតាលីបង់បានបង្ហាញវត្តមាននៅឆ្នាំ ១៩៩៤ ក្រោយសង្គ្រាមស៊ីវិលនៅអាហ្វហ្គានីស្ថាន ។ តាលីបង់បានកាន់អំណាច មួយផ្នែកធំនៃទឹកដី អាហ្វហ្គានីស្ថាន ចាប់តាំងពីឆ្នាំ១៩៩៦ដល់ឆ្នាំ២០០១។ ក្នុរយៈពេលនោះតាលីបង់បានប្រើប្រាស់ច្បាប់អ៊ីស្លាម Sharia ដ៏តឹងតែងមកគ្រប់គ្រង ។
នៅឆ្នាំ២០០១ កម្លាំងសម្ព័ន្ធមិត្តដឹកនាំដោយអាមេរិក បានវាយប្រហារផ្តួលរំលំរបបតាលីបង់។ ប៉ុន្តែមកទលពេលនេះក្រុមតាលីបង់ បានលាក់ខ្លួននៅគ្រប់ទិសទី ក្នុងទឹកដីអាហ្វហ្គានីស្ថានដើម្បីប្រឆាំង និងរដ្ឋាភិបាល ក៏ដូចជាកម្លាំងទាហានអាមេរិកនៅទីនោះ ៕