ភ្នំពេញ៖សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ នេះ ចាប់ខ្លួនបុរសម្នាក់ដែលទះកំផ្លៀងស្ត្រីម្នាក់នៅផ្សារកណ្ដាល ដេីម្បីផ្តន្ទាទោសតាមច្បាប់ ។ នេះបេីតាមការរបស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេប៉េអឹមរាជធានីភ្នំពេញ ។
សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យឈ្មោះ ឡោ ប៊ុនភ័ក្ត្រ អាយុ៤៣ឆ្នាំ មុខរបរជាអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនមួយ កំពុងត្រូវបានកម្លាំងជំនាញ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ សួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។
គួររំលឹកថា កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ បុរសម្នាក់បានទះកំផ្លៀងនារីម្នាក់ឱ្យដួលអុកគូទទៅនឹងថ្នល់ បន្ទាប់ពីមានជម្លោះពាក្យសម្តីនឹងគ្នា។
ហេតុការណ៍ហិង្សានេះ កើតឡើងនៅចំណុចផ្លូវលេខ១៣៦ កែងនឹងផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ៕ ចេស្តា