ប្រកាសបើកព្រឹត្តការណ៍ សង្ក្រាន្តបាត់ដំបង ឆ្នាំ២០១៩

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃសុក្រ ៨កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០​១​៩ នៅខេត្តបាត់ដំបង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើ​ញ​ជាអ​ធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកព្រឹត្តការណ៍ សង្ក្រាន្តបាត់ដំបង ឆ្នាំ២០១៩។
ព្រឹត្តិការណ៍​សង្ក្រាន្ត​បាត់ដំបង​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​កាលពី​ឆ្នាំមុន​បានធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន​និង​ទទួលបាន​អ្នកចូលរួមរាប់សិប​ម៉ឺន​នាក់​នោះទេ​។​សម្រាប់​ឆ្នាំនេះ​សង្ក្រាន្ត​បាត់ដំបង​នឹង​កាន់តែ​ធំ​និង​កាន់តែ​ទាក់ទាញ​ខ្លាំង​បន្ថែមទៀត​ដើម្បី​ទាក់ទាញ​បន្ថែមទៀត​។
សង្ក្រាន្ត​បាត់ដំបង​លើក​ទី​១ ត្រូវបាន​រៀបចំឡើង​ដោយ សហភាព​ស​ហ័​ន្ធ​យុវជន​កម្ពុជា​ប្រចាំខេត្ត បាត់ដំបង ជាមួយនឹង​ការ​សាទរ​អបអរ​ខ្លាំង​។ ព្រោះតែ​ព្រឹត្តិការណ៍​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ស្មារតី​សាមគ្គី និង​ភាពសម្បូរ​សប្បាយ​របស់​ប្រជាជន​រស់នៅ​លើទឹក​ដី​ខេត្តបាត់ដំបង​។
ព្រឹត្តិការណ៍​កន្លងទៅ​ក៏បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ជាច្រើន​ទាំងពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្ត​ផ្ទាល់​ខេត្ត​នានា​និង​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ផងដែរ​។ កម្មវិធី​នេះ​ប្រមូលផ្តុំ​រៀបចំ​បង្ហាញ​អំពី​សាសនា ល្បែង​ប្រជាប្រិយ ប្រពៃណី​ទំនៀមទម្លាប់ ជីវភាព​រស់នៅ តំបន់​ទេសចរណ៍ របស់​ប្រជាពលរដ្ឋ​នៃ​ខេត្ត​មួយ​នេះ​ទៅកាន់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​។
សម្រាប់​ឆ្នាំ​២០១៩​នេះ​ព្រឹត្តិការណ៍​សង្ក្រាន្ត​បាត់ដំបង​គ្រោង​នឹង​បង្កើត​ព្រឹត្តិការណ៍​ទាក់ទាញ​ជាច្រើន​ទៀត​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី​១២​ដល់​ថ្ងៃទី​១៦​ខែមេសា​ដើម្បី​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំកុរ​ឯកស័ក​ព​.​ស​២៥៦៣​៕

...

ដោយ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print