ដល់រដូវបុណ្យទានកូន ដឹងគុណឪពុកម្តាយ ..ចុះកូននេះខឹងម្ដាយក្មេកមិនឲ្យជំពាក់ថ្លៃស្រា ប្រពន្ធក៏មិនឲ្យលុយទិញទាញកាំបិតកាប់ប្រាវ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កូនប្រសារប្រុសចិត្តខ្មៅរមឹសគុណ បានទាញកាំបិតកកុកកាប់ម៉ែក្មេកគ្មានប្រណីដៃយ៉ាងឃោឃៅព្រៃផ្សៃ នៅគ្រាដែលប្រពន្ធមិនឲ្យលុយទិញស្រាផឹកបន្ត ម្ដាយក្មេកក៍មិនឲ្យជំពាក់ទៀត ។

ហេតុការណ៍កូនប្រសាកាប់ម៉ែក្មេកខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៦ និង១០នាទី យប់ថ្ងៃព្រហស្បតិ៍ ៧កើត ខែចេត្រ ឆ្នាំច សំរឹទ្ធ ស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ នៅម្ដុំបឹងអង្គ ស្ថិតក្នុងភូមិព្រែក២ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ៖ ស្រ្តីរងរបួសឈ្មោះ  ហម ធី អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ បានរងរបួសចំនួន ២កន្លែង ចំពីលើក្បាលប៉ះពាល់លលាដ៍ចំនួន ២កាំបិត(ដេចំនួន ១២ធ្នេរ) ចំខ្នងចំនួន ១កន្លែង(ដេចំនួន ៣ធ្នេរ) បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។

ប្រភពព័ត៌មានខាងលើបន្តថា ចំណែកកូនប្រសារចិត្តខ្មៅជនសង្ស័យដៃដល់ ដែលបានកាប់ម្ដាយក្មេកមិនសន្សំកណ្ដាប់ដៃ ហើយត្រូវបានសមត្តកិច្ចឃាត់ចាប់ដាក់ខ្នោះយកទៅបន្តនីតិវិធីឈ្មោះ ទិន សុភ័ក្រ ហៅមីម អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នាខាងលើ ។

ប្រភពដដែលបន្តទៀតថា ករណីហឹង្សាក្នុងគ្រួសារដែលសង្គមមិនត្រូវការខាងលើ ផ្ដើមចេញពីការផឹកសុីរហូតមានទំនាស់ពាក្យសម្ដី នៅគ្រាដែលជនសង្ស័យបង្កអស់លុយទិញស្រាផឹកបន្ត សុំប្រពន្ធអត់បានរត់ទៅជឿម្ដាយក៍អត់បានទៀត ធ្វើឲ្យរូបគេឈួលច្រមុះក្ដៅស្លឹកត្រជៀកផ្ទុះកំហឹងតែម្ដង ៕

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print