សម្តេចតេជោ ហ៊ុន សែន បង្ហោះពីទិដ្ឋភាពរៀបចំសង្ក្រាន្ត​ ខេត្តស្វាយរៀងលើផេកផ្លូវការ

ចែករំលែក៖

ខេត្តស្វាយរៀង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះពីទិដ្ឋភាពរៀបចំសង្ក្រាន្ត​ ខេត្តស្វាយរៀងលើផេកផ្លូវការ និងបញ្ជាក់ថា៖ ថ្ងៃនេះគឺជាថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនៅ​ ម៉ោង១៥:១២នាទីរសៀលនេះយើងនឹងទទួលទេវតាឆ្នាំថ្មី ព្រះនាងទុង្សាទេវីដែលយាងចុះមកទទួលអំណរសាទរឆ្នាំថ្មី និងគ្រប់គ្រងចក្រវាលទាំងមូលតពីទេវតាឆ្នាំចាស់។

សម្តេចបន្តថា៖ នៅថ្ងៃដំបូងនេះផងដែរ ក៏សង្កេតឃើញទិដ្ឋភាពនៃការរៀបចំសង្ក្រាន្តទទួលទេវតាឆ្នាំថ្មីតាមបណ្ដាលខេត្ត និងតំបន់ជាច្រើនផងដែរ ដែលធ្វើអោយបងប្អូនប្រជាពលរដ្ឋកម្ពុជាបានទទួលនូវភាពសប្បាយរីករាយទាំងអស់គ្នាក្នុងឱកា
សនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសធ្វើដំណើរទៅលេងស្រុកកំណើតទាំងទីជិត ទីឆ្ងាយ ប្រកបដោយសេចក្តីសុខសប្បាយ ,មុនចេញពីផ្ទះសូមពិនិត្យមើលភ្លើងទៀន ភ្លើងធូបឲ្យបានគ្រប់ជ្រុងជ្រោយ,ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

យើងត្រូវចូលរួមថែរក្សាការពារសន្តិភាពទាំងអស់គ្នាដើម្បី កម្ពុជាកាន់តែរីកចម្រើនរុងរឿងទៅមុខ ដែលផ្លល់ឱកាសអោយយេីងអាចប្រារពនូវពិធីបុណ្យតូចធំជាច្រើនជាពិសេសដូចជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះជាដេីម។

សូមជូនពរប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើនក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះគ្រប់ៗគ្នា៕

...

ដោយ៖ សុខ ខេមរា


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print