ឆ្មាខាំ ស្លាប់បុរសម្នាក់ និងក្មេងស្រីរងរបួស រឿងផ្សេងគ្នានៅក្នុងស្រុករមាសហែក ថ្មីទៀតហើយករណីនេះ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកភូមិនិងប្រជាពលរដ្ឋខណៈមានបុរសម្នាក់បានស្លាប់បន្ទាប់ពីត្រូវសត្វឆ្មាខាំមួយអាទិត្យ កាលពីថ្ងៃទី១៧ខែមេសាឆ្នាំ២០១៩ស្ថិតនៅភូមិត្រពាំងស្គន់ថ្មី ឃុំ ត្រពាំងស្តៅ ស្រុក រមាសហែក ខេត្តស្វាយរៀង។

យោងតាមស្ត្រីឈ្មោះហែម ស៊ីនួន អាយុ៣៦ឆ្នាំមុខរបរកសិកររស់នៅភូមិ ត្រពំាងស្គន់ថ្មី ឃុំ ត្រពំាងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀងបានអោយដឹងថាប្ដីគាត់ដែលស្លាប់មានឈ្មោះ ពៅ មល់ អាយុ៣២ ឆ្នាំរស់ក្នុងភូមិឃុំជាមួយគ្នា។

អ្នកស្រីបន្តថា កាលពីថ្ងៃទី១២ ខែមេសាឆ្នាំ ២០១៩ប្តីគាត់ទំនេរពីការងារក៏ឆ្លៀតទៅលេងផ្ទះម្ដាយដើម្បីសួរសុខទុក្ខនឹករលឹកប្រមាណជាមួយម៉ោងក្រោយមកក៏ត្រូវបានសត្វឆ្មាមួយក្បាលហក់មកខាំចំដៃស្រែកអូយទើបធ្វើអោយលឺសម្លេងដល់ម្ដាយបងប្អូននិងប្រញាប់ប្រញាល់ដេញសត្វឆ្មានិងប្រាប់អោយកូនប្រុសទៅមន្ទីពេទ្យដើម្បីចាក់ថ្នាំ។

ប្រភពបន្តថាក្រោយពីត្រូវសត្វឆ្មារខាំប្ដីគាត់មិនព្រមទៅជួបពេទ្យទេ ទោះបីជា មានបងប្អូនជួយចេញថ្លៃសេវាព្យាបាល ប៉ុន្តែ គាត់នៅតែពុំព្រមទៅជួបគ្រួពេទ្យដដែលដោយនិយាយថាវាមិនអីទេ។

លុះនៅយប់ថ្ងៃទី១៦ខែមេសាឆ្នាំ២០១៩ប្ដីគាត់ក៏មានអាការះក្ដៅខ្លាំងរវើរវាយទើបនៅព្រឹកថ្ងៃកើតហេតុថ្ងៃទី១៧ខែមេសាឆ្នាំ២០១៩បញ្ជូនមកមន្ទីពេទ្យស្រាប់តែជម្ងឺធ្វើទុក្ខខ្លាំងក៏បានស្លាប់វេលាម៉ោង៧ព្រឹកបង្កការភ្ញាក់ផ្អើលតែម្ដង។

ដោយឡែក មានករណីក្មេងស្រីម្នាក់ទៀតក៏ ត្រូវបានសត្វឆ្មាខាំដែរ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នំា២០១៩ត្រពាំងឈ្នាង ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង ។

លោក ស៊ូ ម៉ុល អភិបាលរងស្រុករមាសហែក បានអោយអ្នកសារព័ត៏មានដឹងថាពិតជាមានករណីឆ្មាខំាពិតប្រាកដមែន។

ដោយក្មេងស្រីរងគ្រោះមាន ឈ្មោះ សំ រស្មី អាយុ១៣ឆ្នាំ រស់នៅភូមិត្រពំាងឈ្នាង ឃុំត្រពំាងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង ប៉ុន្តែករណីខាងលើនេះត្រូវ បានឲ្យអាណាព្យាបាលយកទៅពេទ្យជាបន្ទាន់ ដើម្បីទប់ស្កាត់ និងចាក់ថ្នាំបង្ការ ហើយដែរ៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print