វាយសម្លាប់ប្រពន្ធនឹងចបជីក​ ខណៈ​កូនបានឃើញពី​សកម្មភាពឪពុកឃេីញ​ រត់គេចខ្លួនបាត់

ចែករំលែក៖

ខេត្តព្រះវិហារ ៖​ ស្ត្រី​ម្នាក់​ត្រូវ​បាន​ឃាតកវាយនឹង​ ដងចបជីកពីក្រោយ នៅពេលកំពុងជីកថ្នាំឈើ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង ។ ការស្លាប់នេះ​ ត្រូវ​បានប្រភព​ព័ត៌មាន​អះអាងថា​ ប្តីជាអ្នកសម្លាប់​ ព្រោះក្រោយកេីតហេតុបានរត់គេចខ្លួនបាត់​។

ករណីឃាតកម្មបានកើតឡើង នៅចំណុចយាយអៅ ចម្ងាយពីភូមិប្រហែល ០៩គីឡូម៉ែត្រ ក្នុងភូមិកេរ្ដិ៍ ឃុំរតន: ស្រុករវៀង ខេត្តព្រះវិហារ នៅវេលាម៉ោង០៦និង៤០នាទីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ។

នគរបាល​អោយដឹងថា​ ស្ត្រី​រងគ្រោះ (សព)​ឈ្មោះ សៀប ម៉ៅ អាយុ៣០ឆ្នាំ និងប្តីឈ្មោះ ជុំ ជន អាយុ៣០ ឆ្នាំ ដែលកំពុងស្ថិតក្នុងការសង្ស័យ​ ខណៈ​បានរត់គេចខ្លួនបាត់ ។ អ្នកទាំងពីររស់នៅ​ភូមិឃុំកើតហេតុ។

សមត្ថកិច្ច​អោយដឹងទៀតថា​ តាមការពិនិត្យលេី​ សពឃេីញថា​ ជនសង្ស័យបានវាយជនរងគ្រោះ នឹងដងចបជីកពីក្រោយ ពេលជនរងគ្រោះកំពុងជីកថ្នាំឈើ បណ្តាលឲ្យស្លាប់ នៅនឹងកន្លែង និង​ យោងតាមចម្លេីយពីកូនស្ត្រីរង​គ្រោះបានឃើញហេតុការណ៍ផ្ទាល់ ។

សមត្ថកិច្ចបញ្ជាក់ថា​ កំពុងធ្វើការស្រាវជ្រាវ តាមចាប់ជនសង្ស័យ ប្តីស្ត្រី​រងគ្រោះ​ ដេីម្បី​ផ្តន្ទាទោស តាមច្បាប់ ចំណែកសពបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕​ដោយ​៖​ វណ្ណៈ​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print