ជនសង្ស័យម្នាក់ពីបានធ្វើសកម្មភាពឆក់ទូរសព្ធ័ដៃ (IPHONE MAX)ពីជនជាតិចិន បានសម្រេចក៏ត្រូវ កំលាំងល្បាតរបស់ខណ្ឌបង្ក្រាបបានជាក់ស្តែង

ចែករំលែក៖

ភ្នំពេញៈ វេលាម៉ោង ១៩និង ៣០នាទីយប់ ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៩ មានករណីឆក់ទូរសព្ធ័ដៃ (IPHONE MAX)បានសម្រេចនៅចំនុចមុខផ្ទះលេខ១០៥ ផ្លូវ២១៤ ក្រុម៣១ ភូមិ ៤ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។
បង្ករឡើងដោយជនសង្ស័យ០១នាក់មធ្យោបាយជិះម៉ូតូ០១គ្រឿងម៉ាក់និចក្រោយពីបានធ្វើសកម្មភាពរួចជនសង្ស័យព្យាយាមជិៈគេចខ្លួនក៍ជួបនិងកំលាំងល្បាតរបស់ខណ្ឌបង្ក្រាបបានជាក់ស្តែងតែម្តង ។

*ជនសង្ស័យឈ្មោះ ជយ័ វឌ្ឍនា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរមុខរបបសិស្សថ្នាក់ទី១១Eវិទ្យាល័យវត្តភ្នំទីលំនៅផ្ទះគ្មានលេខផ្លូវលំភូមិបឹងឈូកសង្កាត់គីឡូម៉ែត្រលេខ6 ខណ្ឌឫស្សីកែវ ត្រូវឃាត់ខ្លួនបានរួមទាំងមធ្យោបាយម៉ូតូ ១គ្រឿងម៉ាក និច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1HF5775
លេខតួ+លេខម៉ាសុីន=36469

#វត្ថុតាងដកហូតបានរួមមាន!!!
*ទូរស័ព្ទដៃម៉ាក (IPHONE MAX)
ពណ៌សលេខ1519487117

*ជនរងគ្រោះ ឈ្មោះចាង ធីង ភេទស្រី អាយុ ៣២ ស្នាក់នៅសណ្ឋាគា សុីមបូទិច ផ្លូវ១៤៣ សង្កាត់វាលវង់ខណ្ឌ ៧មករា ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់អោយដឹងថានៅមុនពេលកើតហេតុគឺជនរងគ្រោះបាន ធ្វើដំណើតាមបណ្តោយផ្លូវលេខ២១៤ ពេលមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿងម៉ាក និច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1HF5775. បានជិះមកពីក្រោយហើយក៏បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃជនរងគ្រោះបានសម្រេច ក៏រត់គេចខ្លួន ភ្លាមៗនោះកម្លាំងល្បាត់នគរបាលខណ្ឌ៧មករា ដេញចាប់ឃាត់ខ្លួនបានតែមង្ត។

*បច្ចុប្បន្នទូរស័ព្ទយើងបានប្រគល់អោយជនរងគ្រោះវិញចំនែកជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធីច្បាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print