ខេត្តព្រះសីហនុ ៖ មនុស្សប្រុស ស្រីប្រមាណ២១នាក់បានស្លាប់ និងរបួសធ្ងន់ស្រាល ដោយសារតែ រថយន្តតួរីស រត់ឈ្នួលជួបគ្រោះថ្នាក់ចរាចរណ៏ នៅក្រុងព្រះសីហនុ ។
ហេតុការណ៏កើតឡើងនៅវេលាម៉ោងជាង៦ល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ លើផ្លូវ បេតុង ត្រង់ចំណុច ជិតរោងចក្រទឹកកកស្ថិតក្នុង ភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។
មន្ត្រីនគរបាលចរាចរណ៍បាននិយាយថា រថយន្តមួយគ្រឿងនេះ ម៉ាក SSANGYON ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ2Q-8694 អ្នកបើកបរឈ្មោះ អិត វិន ភេទប្រុស អាយ ២៩ឆ្នាំ មុខរបរ រត់តាក់ស៊ី មានទីលំនៅ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ មានអ្នករួមដំណើរចំនួន ២១នាក់ស្រី ០៥នាក់ (អ្នករួមដំណើរទាំងអស់មានទីលំនៅភូមិតាសាល ឃុំផ្ទះរ៉ុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ មុខរបរ កម្មករសំណង់ ) មានទិសដៅចុះចំណោត លុះមកដល់ចំណុចខាងលើ រថយន្តហ្រ្វាំងមិនស៊ី បានជ្រុលទៅបុកនឹងរបងផ្ទះ អ្នកស្រុកព្រមទាំងបង្គោលភ្លើងរលំ ០១ដើម ។
គ្រោះថ្នាក់នេះបណ្ដាលឲ្យ ស្លាប់មនុស្សចំនួន ០២នាក់ស្រី ០១នាក់ ១-ឈ្មោះ ទូច សុផាន់ ភេទ ប្រុស អាយុ ២១ឆ្នាំ , ២-ឈ្មោះ ឯក ហេន ភេទ ស្រីអាយុ៥៣ឆ្នាំ ។ អ្នករងរបួសធ្ងន់៧នាក់ស្រី ០១នាក់ និងរងរបួសស្រាលមនុស្ស១៣នាក់ស្រី ០៣នាក់ ។
ចំពោះអ្នករងរបួសទាំងអស់បានបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្ត១៤នាក់ស្លាប់ ០២នាក់បានបញ្ជូនទៅសង្គ្រោះគ្លីនិកមិត្តភាពឃ្លាំងលើចំនួន ០៨នាក់ប្រុស ។
ដោយឡែកវត្ថុតាង រថយន្ត១គ្រឿង សមត្ថកិច្ចយកមករក្សារទុកនៅ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៕ ដោយះ ឆ្លាមសមុទ្រ
...