បាតុកម្មប្រឆាំងអ៊ីស្រាអែល នៅកាហ្សាជាងមួយឆ្នាំហើយ នៅតែបន្តកើតឡើង

ចែករំលែក៖

ក្រុមជនជាតិប៉ាឡេស្ទីន បាននាំគ្នាធ្វើបាតុកម្មនៅតំបន់ព្រំដែក កាហ្សា​-អ៊ីស្រាអែល ដោយធ្វើឡើងជារៀងរាល់ថ្ងៃសុខ ចុងសប្តាហ៍ ទាមទាឲ្យអ៊ីស្រាអែលដោះលែង អ្នកទោសប៉ាឡេស្ទីន​។ រាល់ពេលមានបាតុកម្ម​គឺតែង​តែមានអំពើហឹង្សាកើតឡើង ។

នៅក្នុងបាតុកម្មនៅថ្ងៃទី​១៩ខែមេសាកន្លងមក មន្ត្រីសុខាភិបាលកាហ្សា បានប្រកាស​ឲ្យដឹងថា យ៉ាងហោច​ណាស​មានមនុស្ស ៤៨នាក់រងរបួសនៅក្នុងការប៉ះទង្គិចគ្នា រវាងពលរដ្ឋនៅកាហ្សានិងកម្លាំងទាហានអ៊ីស្រា​អែល ។

ក្នុងចំណោមអ្នករងរបួស មានបុគ្គលិកសុខាភិបាល​៥នាក់ និង អ្នកសារព័ត៌មានក្នុងស្រុក​៤នាក់ផងដែរ​។ ក្រៅពីនេះគឺពលរដ្ឋ​ដែលចូលរួមបាតុកម្មប្រឆាំងអ៊ីស្រាអែល ត្រូវរងរបួសដោយសារតែ ប៉ះផ្សេងឧស្ម័នបង្ហូទឹកភ្នែក។

ការប៉ះទង្គិចគ្នាកើតឡើងនៅរសៀលថ្ងៃទី​១៩ខែមេសា​ ពេលពលរដ្ឋចូលរួមធ្វើបាតុកម្ម នៅកាសហ្សា ដែលបានធ្វើឡើងជារៀងរាល់ថ្ងៃសុក្រចុង តាំងពីខែមីនាឆ្នាំ​២០១៨មកទលពេលនេះ​។ពលរដ្ឋកាហ្សាបានធ្វើបាតុ​កម្មទាមទាឲ្យ អ៊ីស្រាអែលដោះលែងអ្នកទោសប៉ាឡេស្ទីន ដែលអ៊ីស្រាអែលបានចាប់ខ្លួននាពេលកន្លងមក ។

ហេតុការប៉ះទង្គិចគ្នាកើតឡើងក្រោយពេលដែល ពលរដ្ឋចូលរួមធ្វើបាតុកម្មគប់ដុំថ្មទៅលើកម្លាំងទាហានការពារព្រំដែនអ៊ីស្រាអែល​ បង្ខំឲ្យកម្លាំងទាហានអ៊ីស្រាអែល បាញ់ ឧស្ម័នបង្ហូរទឹកភ្នែក បំបែកហ្វូងបាតុករ ។

នៅមុនហេតុការនេះមួយថ្ងៃ ភាគីអ៊ីស្រាអែលបានបើកការវាយប្រហារតាមដែនអាកាសទៅលើទីតំាង​របស់ក្រុមហាម៉ាស នៅកាហ្សា ។​ការវាយប្រហារកើតឡើង ក្រោយពេលទាហានការពារព្រំដែនអ៊ីស្រាអែល រងការបាញ់ប្រហារដោយកាំភ្លើងពីកាហ្សា ។ ការវាយប្រហាររបស់អ៊ីស្រាអែលធ្វើឲ្យទីតំាងរបស់ក្រុមហាម៉ាសរងការ​ខូចខាតយ៉ាងខ្លាំង ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print