ថា​ម៉េច​ ! លោក​ផ្កាយ​១​ ព្រុំ​ សន្ធរ​ ស្នងការ​ខេត្ត​ព្រៃវែង​ កិបកេង​ប្រាក់​កងកម្លាំងដែល​ឧបត្ថម្ភ​ដោយ​លោក​ ស​ សុខា​

ចែករំលែក៖

ព្រៃវែង​៖​បន្ទាប់​ពី​បញ្ចប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ភ្លាម​ ស្រាប់​តែ​មានការ​ចោទប្រកាន់​ថា​ លោក​ឧត្ដមសេនីយ៍​ត្រី​ ព្រុំ​ សន្ធរ​ ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង​ កិបកេង​ប្រាក់​ឧបត្ថម្ភ​កងកម្លាំង​ទៅវិញ​ ។

ប៉ុន្តែ​ បញ្ហា​នេះ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង​ បាន​ចេញ​លិខិត​បដិសេធ​ និង​ ដាក់​ពាក្យ​ប្តឹង​ចំពោះ​បុគ្គល​ដែល​ធ្វើ​ការ​ចោទប្រកាន់​នេះ​ ។

គណនី​ហ្វេសប៊ុក​ឈ្មោះ​ Man Yata តាម​រាយការណ៍​ជូន​លោក​ ស​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​អប់រំយុវជន​និង​កីឡា​ និង​ ជា​អនុប្រធាន​សភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ថា​ “ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក​ ស​ សុខា​ រួម​ទាំង​រដ្ឋបាល​ខេត្ត​ព្រៃវែង​ បាន​បង្កើត​កម្មវិធី​សង្រ្កាន្ត​ព្រៃវែង​ ដែល​មាន​ប្រជាពលរដ្ឋ​ចូលរួម​សប្បាយ​យ៉ាង​ច្រើន​កុះករ​ក្រោម​ដំបូល​សន្តិភាព​ហើយ​កងកម្លាំង​នគរបាល​ខេត្ត​ព្រៃវែង​ទាំងអស់​បាន​ចូលរួម​ក្នុង​កិច្ច​ការពារ​សន្តិសុខ​ សណ្ដាប់​ធ្នាប់​មិន​ថា​យប់​ឬ​ថ្ងៃ​ក្តៅ​រងា​”។

គណនី​ហ្វេសប៊ុក​រូប​នេះ​ បន្ត​ចោទប្រកាន់​ថា”តែ​អកុសល​របប​ឧបត្ថម្ភ​របស់​លោក​ ស​ សុខា​ សម្រាប់​កងកម្លាំង​ម្នាក់ៗ​ចំនួន​១០ម៉ឺន​រៀល​ មិន​គួរ​លោក​ស្នងការ​ ព្រុំ​ សន្ធរ​ កិបកេង​បេីក​ឱ្យ​កងកម្លាំង​បាន​តែ​៤ម៉ឺន​រៀល​ ខ្លះ​បាន​៥ម៉ឺន​រៀល​ ។ ជាក់ស្តែង​តាម​ផែនការ​នីមួយៗ​កងកម្លាំង​ទាំងអស់​មាន​ការ​អន់ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ថ្នាក់​ដឹកនាំ​រូប​នេះ​ ដែល​ទេីប​មក​កាន់​តំណែង​ថ្មី​ គួរ​តែ​ខិតខំ​បង្កេីន​ស្នាដៃ​មិន​គួរ​សម្បី​តែ​ថវិកា​តិចតួច​របស់​កងកម្លាំង​ក៏​កិបកេង​ដែរ​”។

ពាក់ព័ន្ធ​បញ្ហា​នេះ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង​ កាលពី​ថ្ងៃទី​១៩​ ខែ​មេសា​ ឆ្នាំ​២០១៩​ បាន​ចេញ​លិខិត​បដិសេធ​មួយ​ ដោយ​បញ្ជាក់​ថា​ ការ​ចោទប្រកាន់​នេះ​ មាន​ចេតនា​បង្ក​ការ​ញុះញង់​ បំបែកបំបាក់​ រវាង​ថ្នាក់​ដឹកនាំ​និង​មន្ត្រី​នគរបាល​ នៅ​ក្នុង​អង្គភាព​និង​បង្ខូចកេរ្ដិ៍ឈ្មោះ​ ថ្នាក់​ដឹកនាំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង​ ។

ជាមួយ​គ្នា​នេះ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង​ នឹង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​លេី​គណនី​ហ្វេសប៊ុក​ Man Yata តាម​ផ្លូវ​ច្បាប់​ ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print