រសៀលថ្ងៃស្អែកប្រកាសផ្ទេរភារកិច្ច និងតែងតាំងអភិបាល អភិបាលរង និងនាយករដ្ឋបាលសាលាខណ្ឌនានា នៃសាលារាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ បើពុំមានការផ្លាស់ប្តូរកាលបរិច្ឆេទនោះទេ នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ នឹងរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងអភិបាល អភិបាលរង និងនាយករដ្ឋបាលសាលាខណ្ឌនានា នៃសាលារាជធានីភ្នំពេញ ក្រោមអធិបតី លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សាសាលារាជធានីភ្នំពេញ, លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
ក្នុងនោះអភិបាលរងខណ្ឌចំនួន៣រូប ត្រូវបានតែងតាំងជាអភិបាលខណ្ឌ រួមមាន ១-លោក ថេង សុថុល អភិបាលរងខណ្ឌច្បារអំពៅ ទៅជាអភិបាលខណ្ឌចំការមន ជំនួសតំណែង លោក ព្រុំ សំខាន់ ២-លោក ធីម សំអាន អភិបាលរងខណ្ឌចំការមន ត្រូវបានតែងតាំងជាអភិបាលខណ្ឌ បឹងកេងកង និង៣-លោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ត្រូវបានតែងតាំងជាអភិបាលខណ្ឌកំបូល។ ដោយឡែកអភិបាលខណ្ឌផ្សេងទៀតនៅកាន់តំណែង ជាអភិបាលនៃគណៈអភិបាលខណ្ឌដដែល៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print