មនុស្ស៤នាក់ត្រូវបានឃាត់ខ្លួនក្រោយពេលធ្វើសកម្មភាពរុករាន្តដីព្រៃខុសច្បាប់ ក្នុងដែនជម្រកសត្វព្រៃកែវសីមា

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ មនុស្ស៤នាក់ត្រូវបានឃាត់ខ្លួនក្រោយពេលធ្វើសកម្មភាពរុករាន្តដីព្រៃខុសច្បាប់ ហេតុការខាងលើកើតឡើង នៅវេលាម៉ោង ១៦និង០៧នាទីថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៩ ក្នុងដែនជម្រកសត្វព្រៃកែវសីមា ។
ជនសង្ស័យដែលឃាត់ខ្លួនបានចំនួន ០៤នាក់ ដែលធ្វើសកម្មភាពចូលមកកាប់ឆ្ការព្រៃខុសច្បាប់ នៅចំណុច ផ្ទះក្រហមក្នុងភូមិ ពូហ្សាម ឃុំ សែននោរម្យ ស្រុក អូររាំងខេត្តមណ្ឌលគិរី ។ ជនសង្ស័យរួមមានឈ្មោះដូចខាងក្រោមៈ
១. ឈ្មោះ ប៉ក់ ស ភេទប្រុសអាយុ ២៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ ស្អាត ឃុំ ស្រែពរ ស្រុកស្នួល ខេត្ត ក្រចេះ ។
២ ឈ្មោះ ប៉ក់ តឿ ភេទប្រុសអាយុ ២៥ឆ្នាំជនជាតិខ្មែរ រស់នៅភូមិ ស្អាត ឃុំ ស្រែពរ ស្រុក ស្នួលខេត្ត ក្រចេះ ។
៣ ឈ្មោះ វង រ៉ា ភេទប្រុស អាយុ ៣២ឆ្នាំជនជាតិ ខ្មែរ រស់នៅភូមិ ស្អាត់ ឃុំ ស្រែពរ ស្រុក ស្នួល ខេត្ត ក្រចេះ ។
៤ ឈ្មោះ រស ប៉ក់ ភេទ ប្រុស អាយុ ៥៤ឆ្នាំជនជាតិ ខ្មែរ រស់នៅភូមិស្អាត ឃុំ ស្រែពរ ស្រុកស្នួល ខេត្ត ក្រចេះ ។ ដកហូតវត្តុតាងរួមមាន ម៉ូតូ ០១ គ្រឿង កាំប៊ិតចំនួន ០១ រណាយន្តចំនួន ០២គ្រឿង ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅស្នាក់ការកែវសីមា ដើម្បីកសាងសំណុំរឿង ទៅតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print