ភ្នំពេញ៖ វេលាម៉ោង៨:៣០នាទី ថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញទទួលជួបការសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូបញ្ជាការដ្ឋានទ័ពពិសេសនៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយ ឧត្ដមសេនីយ៍ត្រី ឌូ ថាញ់ប៊ិញ មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេសេនៃកងទ័ពប្រជាជនវៀតណាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទជាច្រើនរូបទៀត៕ ដោយ៖ ហុឹម សសម