កោតធ្វើទៅរួចព្រះអើយ!! រំលោភបងស្រីនិងប្អូនស្រីបង្កើត៣នាក់បានសម្រេចជាញឹកញាប់ ហើយរត់គេចខ្លួនមួយរយះត្រលប់មកមើលប្អូនស្រីពោះធំ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលរំលោភបងស្រី និងប្អូនស្រីបង្កើតខ្លួនឯងរហូតដល់៣នាក់បានសម្រេច ហើយព្យាយាមរត់គេចខ្លួនបានមួយរយះ។
សមត្ថិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី២បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើ គឺធ្វើឡើងកាលពីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្ទះអង្គការស្កុត ក្នុងភូមិព្រែកទល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យរាជធានីភ្នំពេញ ។
យោងតាមពាក្យបណ្តឹងយុវតីរងគ្រោះពាក់ពន្ធ័និងករណីបងប្រុសបង្កើតរំលោភប្អូនស្រីចំនួន២នាក់និងបងស្រីបង្កើតម្នាក់បានសម្រេចជាច្រើនដង ដោយទ្រាំទង្វើរបស់ជនអគតិលែងបានទើបបងស្រីនិងប្អូនស្រីបង្កើតបានសម្រេចចិត្តដាក់ពាក្យបណ្តឹងតាមរយះអង្គការស្កុតស្នើឱ្យនគរបាលយុត្តិធម៍ចាត់វិធានការទៅលើជនសង្ស័យ ឈ្មោះខាន់ មេទ្រីភេទប្រុស អាយុ២៣ឆ្នាំ ដែលត្រូវជាប្អូននិងជាបងបង្កើតរបស់យុវតីរងគ្រោះទាំង៣នាក់ ដែលបានធ្វើសកម្មភាពរំលោភលើពួកនាងបានសម្រេចជាញឹកញាប់ក្រោយមកជនសង្ស័យបានរត់គេចខ្លួនបាត់មួយរយះ។ លុះនៅល្ងាចថ្ងៃទី២៦ ខែមេសាឆ្នាំ២០១៩ ជនសង្ស័យបានមកសួរសុខទុក្ខប្អូនស្រីដែលមានផ្ទៃពោះនៅក្នុងផ្ទះអង្គកាស្កុត ទើបសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី២ ចាប់វាយខ្នោះមកសាកសួតាមនីតិវិធីតែម្ដង ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ២ រង់ចាំកសាងសុំណុំរឿងបញ្ចូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print