អ៊ុយក្រែនកំពុងតែ ស្វែងរកវិធីសាស្ត្រសងសឹករុស្ស៊ី ដែលផ្តល់លិខិតឆ្លងដែនជនជាតិរុស្ស៊ី ឲ្យពលរដ្ឋអ៊ុយក្រែននៅតំបន់ Donbass

ចែករំលែក៖

ប្រទេសអ៊ុយក្រែន៖ នៅក្នុងកិច្ចប្រជុំសភា  តំណាងរាស្ត្រអ៊ុយក្រែន លោក Yevgeny Rybchinsky បានស្នើរ នូវវិធីសាស្ត្រ ដើម្បី សងសឹក ទៅលើប្រធានាធិបតីពូទីន ដែលបានចុះហត្ថលេខា អនុញ្ញាតិឲ្យផ្តល់លិខិតឆ្លងដែនសញ្ជាតិរុស្ស៊ី ដល់ពលរដ្ឋ អ៊ុយក្រែននៅក្នុងតំបន់ Donbass ។

លោក Yevgeny Rybchinsky បានបញ្ជាក់ថា  មានពលរដ្ឋដើមកំណើតអ៊ុយក្រែន ជាច្រើន រស់នៅរុស្ស៊ី ពិសេស គឺរស់នៅក្នុងតំបន់ Tyumen, Kuban និងម៉ូស្កូ ដោយអ្នកទាំងនោះពិតជាមានបំណង ចង់ចូលសញ្ជាតិ អ៊ុយក្រែន ។
លោក Yevgeny Rybchinsky បន្តទៀតថា «ប្រសិនបើមានសង្គ្រាម ដោយមិនមានសំឡេងផ្ទុះអាវុធ  ដូច្នេះយើងចាំបាច់ត្រូវតែ តបតវិញ ឲ្យបានសមស្របបំផុត ។ លោកនឹងបន្តទៀតថា « ហេតុអ្វីបានជាយើងមិន ផ្តាល់លិខិតឆ្លងដែនសញ្ជាតិអ៊ុយក្រែន ឲ្យពលរដ្ឋដែលរស់នៅរុស្ស៊ីវិញ ។
ជាមួយគ្នានេះ ប្រទេសអង់គ្លេស ក៏បានថ្កោលទោស ចំពោះទង្វើធ្វើឡើងដោយរុស្ស៊ី ដែលធ្វើឲ្យប្រជាពលរដ្ឋ នៅប្រទេសអ៊ុយក្រែន ភាគខាងកើត កាន់តែងាយស្រួលឡើងក្នុងការទទួលបានលិខិតឆ្លងដែនរុស្ស៊ី នោះ។
ក្រសួងការបរទេសនៃប្រទេសអង់គ្លេស បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថា “ចំណាត់ការបែបនេះ គឺជារឿងដ៏ថ្មីបំផុត នៅក្នុងទម្រង់នៃឥរិយាបថរុស្ស៊ី ដែលមានគោលបំណងគម្រាមកំហែង ដល់សន្តិសុខនិងអធិបតេយ្យភាព របស់ប្រទេសអ៊ុយក្រែន និងធ្វើឲ្យប៉ះពាល់ដល់បូរណភាព ទឹកដីនៃប្រទេសនេះ”។
“មន្ត្រីរុស្ស៊ី បានស្វះស្វែងធ្វើទង្វើបែបនេះ ឲ្យទៅជាភាពត្រឹមត្រូវ តាមរយៈការលើកឡើងពីក្តីព្រួយបារម្ភមនុស្សជាតិ ប៉ុន្តែសហគមន៍ដែលពួកគេអះអាងគាំទ្រ កំពុងតែទទួលរងនូវផលវិបាកនៃជម្លោះមួយ ដែលបានចាប់ផ្តើមឡើង និងពុះកញ្ជ្រោលកាន់តែខ្លាំងឡើង ដោយសាររុស្ស៊ីនិង កងកម្លាំងតំណាងរុស្ស៊ី” ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print