ឆេះឃ្លាំងស្តុបបាឡែត្រឈើ និងប៉ាឡែត្រជ័របណ្ដាលឲ្យខូចខាតទាំងស្រុងរបស់ពលរដ្ឋដោយសារឆ្លងចរន្តអគ្គិសនីនៅស្រុកអង្គស្នួល

ចែករំលែក៖

ខេត្តកណ្ដាល៖ឃ្លាំងស្តុបបាឡែត្រឈើ និងប៉ាឡែត្រជ័ររបស់ពលរដ្ឋមួយកន្លែង ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាល្យខូចខាតទាំងស្រុង ដោយសារឆ្លងចរន្តអគ្គិសនី ។

ហេតុការណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង២៣និង៣០នាទីយប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិរកាធំ ឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ៖ ឃ្លាំងស្តុបបាឡែត្រឈើ និងប៉ាឡែត្រជ័រមានទំហំ១០x២០ម៉ែត្រ ធ្វើអំពីដែក ប្រក់ស័ង្កសី ជញ្ជាំងថ្ម និងរថយន្ត១គ្រឿងម៉ាកលិចសុីស៣៣០ ខូចខាតទាំងស្រុង ។ ជារបស់ឈ្មោះ ផន ផៃភេទប្រុស​ អាយុ៥២ឆ្នាំ​ មុខរបរលក់ដូរ ។
ប្រភពដដែលបន្តថា ៖ ក្រោយពីកម្លាំងនគរបាលស្រុកទទួលបានព័ត៌មានអគ្គីភ័យខាងលើ ភ្លាមនោះ
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានដឹកនាំកំលាំងចុះអន្តរាគមន៍ ដោយសហការជាមួយកំលាំងប៉ុស្ដិ៍បែកចាន ,ប៉ុស្តិ៍ក្រាំងម្កាក់ ,ប៉ុស្តិ៍ព្រៃពួច ប្រជាការពារ និងប្រជាពលរដ្ឋជាច្រើននាក់ បានជួយពន្លត់ភ្លើងដែលកំពុងឆាបឆេះ ដោយប្រើរថយន្តពន្លត់អគ្គីភ័យ​របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល អស់ចំនួន៤គ្រឿង​ ,រថយន្តកងពលតូចលេខ៧០ចំនួនន០៣គ្រឿង និងរថយន្តឆ័ត្រយោង៩១១​ ចំនួន២គ្រឿង​ សរុបទាំងអស់មានចំនួន​៩គ្រឿង​ ប្រាស់ទឹក អស់ចំនួន​១៨រថយន្ត ភ្លើងត្រូវបានរលត់ជាស្ថាពរ ។
ក្រោយពីធ្វើការអន្តរាគមន៍ពន្លត់រួច សមត្ថកិច្ចសន្និដ្ឋានថា គឺបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print