ខេត្តកំពត៖ មានករណីអគ្គិភ័យឆាបឆេះព្រៃមួយកន្លែងបណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់ស្លាប់យ៉ាងអាណោចអាធ័មក្នុងភ្នក់ភ្លងដោយសាររត់ចេញមិនរួច ។
ហេតុការណ៍ភ្លើងឆេះព្រៃបណ្តាលឲ្យមនុស្សស្លាប់នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទី រសៀល ថ្ងៃ ចន្ទ ១០រោច ខែចេត្រ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមេសាឆ្នាំ ២០១៩ នៅនៅភូមិប្រិយពីរ ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត។
មន្រ្តីនគរបាលស្រុកដងទង់ បានឲ្យដឹងថា បុរសវ័យចំណាស់ដែលស្លាប់ដោយសារភ្លើងឆេះព្រៃនោះ ឈ្មោះសូរ ផន អាយុ៧៩ឆ្នាំ មុខរបរកសិករ រស់ នៅភូមិឃុំកើតហេតុខាងលើ។
តាមកូនចៅជនរងគ្រោះប្រាប់ថាជាទម្លាប់ឪពូកនិងជីតារបស់ខ្លួនតែងទៅចាំចម្ការស្វាយឲ្យកូនរបស់គាត់រាល់ថ្ងៃ។នៅពេលឆេះព្រៃនោះគេមិនដឹងថាបណ្តាលមកពីមូលហេតុអ្វីនោះទេ តែគេសង្ស័យបណ្តាលមកពីអ្នកដុតភ្លើងរកឃ្មុំ។ លុះពេលភ្លើងជិតរលត់ទៅហើយអ្នកជិតខាងឆ្ងល់មិនឃើញឪពុកចេញពីខ្ទមចម្ការដូចគេឯងក៍បានបា្រប់កូនចៅមកដើររកស្រាប់តែបានប្រទះឃើញឪពុកស្លាប់ឆេះរោលខ្លួនក្នុងភ្នក់ភ្លើងបាត់ទៅហើយ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យសាកសពរួចរាល់ឃើញថាមិនមានពាក់ពន្ធ័អី្វទេទើបប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
សហការី