រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយទីក្រុងប៉ារីស បើកសិក្ខាសាលាបច្ចេកទេស ស្ដីពីប្លង់អភិវឌ្ឍន៏តំបន់ប៉ែកខាងត្បូងរាជធានី និងគម្រោងសិក្សា កែលម្អតីរវិថីព្រះស៊ីសុវត្ថិ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយទីក្រុងប៉ារីស ប្រទេសបារំាង បើកសិក្ខាសាលាបច្ចេកទេសស្តីពីប្លង់អភិវឌ្ឍន៏តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញនិង គម្រោងសិក្សាកែលំអរតីរវិថីព្រះស៊ីសុវត្ថិ ឲ្យបានល្អប្រសើរទៅតាមកំណើនប្រជាជនទីក្រុងបង្កលក្ខណៈឲ្យពួកគាត់រស់នៅតាមបែបស៊ីវិល័យនៃទីក្រុងវៃឆ្លាត។

សិក្ខាសាលានេះបានធ្វើឡើង កាលពីថ្ងៃអង្គារ១១រោច ខែចេត្រ ឆ្នាំកុរឯកស័កព.ស២៤៦២ត្រូវនិង ថ្ងៃទី៣០មេសា ឆ្នាំ២០១៩
នៅសាលារាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រីអេឡូឌីគូយការ (ELODIE COUCA) តំណាង សាលាក្រុងប៉ារីស។

សិក្ខាសាលានេះធ្វើឡើងក្រោមកិច្ចសហការទ្វេភាគីលើវិស័យនគររូបនីយកម្មក្នុងន័យជំរុញការគិតគូរអំពីបញ្ហាលំហសាធារណៈអនាម័យ. បរិស្ថាន និងសោភណ្ឌភាពទីក្រុងដើម្បីឆ្លើយ តបទៅនឹងគោលការនគររូបនីយបញ្ញាតិនិងភាពរីកចំរើនយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានថ្លែងថា៖ ការសិក្សាបច្ចេកទេសនេះគឺធ្វើឡើងបន្តពីការសិក្សាដែលរដ្ឋបាលរាជធានីភ្នំពេញបានធ្វើឡើងអស់រយះពេលជាង២ឆ្នាំមកហើយ។សិក្ខាសាលានេះក្នុងគោលបំណងរកធាតុចូល,ការចូលរួមផ្ដល់មតិយោបល់បទពិសោធន៏បំពេញបន្ថែមផ្នែកបច្ចេកទេសនិងគោលការណ៏ច្បាប់ដែលត្រូវលើកយកមកពិភាក្សា។

លោក ឃួង ស្រេង បានបន្តថា៖ ការពិភាក្សាបានធ្វើឡើងលើ២ចំណុចគឺពិភាក្សាទៅលើការកែលំអរដងតីរះវិថីព្រះស៊ីសុវត្ថិដែលក្នុងផ្នែកនេះយើងនឹងពិនិត្យពិភាក្សាលើទិដ្ឋភាពលំហូរចរាចរណ៏,ការសិក្សារៀបចំឲ្យមានការតភ្ជាប់លំហរបៃតងនៅតាមដងទន្លេសាប។ ពិភាក្សាលើ ការធ្វើសមាហរណ៏កម្មគំរោងអភិវឌ្ឍន៏នៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញដែលក្នុងផ្នែកនេះយើងក៏នឹងពិនិត្យពិភាក្សាទៅលើទិដ្ឋភាពនៃការសិក្សារៀបចំឲ្យិមានចរន្តតភ្ជាប់រវាងបណ្តាញផ្លូវនិងហេដ្ឋារចនាសម្ពន្ធ័នៃគំរោងអភិវឌ្ឍន៏នានាដែលនឹងកើតមាននាពេលអនាគតបន្ស៊ីគ្នាទៅនឹងហេដ្ឋារចនាសម្ពន្ធ័មានស្រាប់និងសិក្សារៀបចំឲ្យមានការតភ្ជាប់រវាងលំហបៃតងនិងប ណ្តាញការពារទឹកជំនន់រវាងតំបន់ភាគខាងត្បូងនិងតំបន់ជុំវិញ។ ធាតុចូលទាំងឡាយដែលទទួល បានតាមរយះអង្គសិក្ខាសាលាក្នុងពេលនេះនឹងត្រូវបានប្រើប្រាស់ជាត្រីវិស័យសំរាប់តម្រង់ទិសនិងបំពេញបន្ថែមចំណុចខ្វះខាតដើម្បីឲ្យការសិក្សាប្លង់អភិវឌ្ឍន៏តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញនិងគំរោងសិក្សាកែលំអរតីរះវិថីព្រះស៊ីសុវត្ថឧ្យិកាន់តែមានសុក្រឹត្យភាពគ្រប់ជ្រុងជ្រោយនិងមានសនិទានភាពក្នុងការអនុវត្ត៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print