អ្នកមានប្រទេសចិនភាគច្រើន ចេញទៅរស់នៅបរទេស

ចែករំលែក៖

ប្រទេសចិន៖ ក្រុមអ្នកមាននៅក្នុងប្រទេសចិន​បានបាត់បង់ទំនុកចិត្តបន្តិចកាន់តែខ្លាំងទៅលើសេដ្ឋកិច្ចជាតិ។ សារព័ត៌មាន South China moring post ​បានផ្សាយថា ក្រុមអ្នកមានទ្រព្យសម្បត្តិច្រើន បាត់បង់ទំនុកចិត្តទៅលើអនាគតសេដ្ឋកិច្ចជាតិ ដោយការជះឥទ្ធិពល​នៃវិស័យសេដ្ឋកិច្ចសកល​ ហើយសេរីភាព​សេដ្ឋកិច្ចនិង យឺតយ៉ាវជាងមុន។
សារព័ត៌មាន​ Hurun Report ​ដែលផ្សាយថា តាមរបាយការរបស់ក្រុមហ៊ុន ស្រាវជ្រាវ​ដែលមានទីតាំងនៅទីក្រុងសៀងហៃ ប្រទេសចិន បានបញ្ជាក់ថា​ មានពលរដ្ឋចិន ១ភាគ​៣​ ប៉ុណ្ណោះដែលមានទំនុកចិត្តទៅលើសេដ្ឋកិច្ចចិន​។ កាលពី២ឆ្នាំមុនពលរដ្ឋ ​២ភាគ៣​ជឿជាក់ទៅលើអនាគតសេដ្ឋកិច្ចជាតិ ។
ការស្ទង់មតិទៅលើពលរដ្ឋ ដែលជាអ្នកមានបំផុតនៅក្នុងប្រទេសចិន​៤៦៥នាក់​ របស់ Hurun ​បានបង្ហាញឲ្យឃើញថា​ អ្នកមានពាក់កណ្តាល​ មានបំណង​ ចំណាកស្រុក​ចេញពីប្រទេសចិន ដើម្បីទៅដាក់ទុនរកស៊ី​នៅប្រទេសដែលពួកគេយល់ថាមានសុវត្ថិភាពជាងនេះ។
សារព័ត៌មាន​ South china moring post ​បានផ្សាយថា ការដែលក្រុមអ្នកមាន បាត់បង់ទំនុកចិត្តលើសេដ្ឋកិច្ចជាតិនាពេលអនាគតនោះ ដោយសារតែ វិវាទពាណិជ្ជកម្ម ជាមួយអាមេរិក អូសបន្លាយរយៈពេលយូរ។
បច្ចុប្បន្នសេដ្ឋកិច្ចមិនទាន់មានផលប៉ះពាល់អ្វីដោយសារតែវិវាទពាណិជ្ជកម្មជាមួយអាមេរិកនោះឡើយ​ ។ ប្រទេសទាំងពីរកំពុងតែដំណើរការពិភាក្សាយ៉ាងសកម្ម បើទោះបីអាមេរិកបានព្រមាន ដំឡើងពន្ធ លើទំនិញ នាំចូលពីចិន​មានតម្លៃ​២០០ពាន់លានដុល្លារ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print