ខេត្តកំពង់ស្ពឺ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនិងជានាយសេនាធិការចម្រុះ កងយោធពលខេមរភូមិន្ទ (ខ.ភ.ម) ជម្រុញឲ្យថ្នាក់ដឹកនាំ យោធាចារ្យ មន្ត្រីបំរើការ និងនិស្សិតនាយទាហានទ័ពជើង គោកជំនាន់ទី១១ និងនាយទា ហានបន្តវេនជំនាន់ទី ១២ និស្សិតនាយទាហាន គ្រប់ជំនាន់ កំពុងបំពេញការងារ និងកម្មសិក្សាហ្វឹកហ្វឺនជំនាញយោធា ក្នុងវិទ្យាស្ថានទ័ពជើងគោកទាំងអស់ ត្រូវបន្តពង្រឹងការសាមគ្គី ឯកភាពផ្ទៃក្នុង ការស្មោះ ត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រចេញពីឆន្ទះប្រជាជន នឹងការគាំទ្ររបស់រាជរដ្ឋាភិបាល គឺជាភាពជោគជ័យក្នុងការទទួលសុខសន្តិភាព និងរីកចម្រើននាបច្ចុប្បន្ន ។ លោកឧត្តមសេនីយ៍ថ្លែងបែបនេះក្នុងឱកាស អញ្ជើញជាអធិប តីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបណ្ទុះបណ្តាលនាយទាហានទ័ព ជើងគោកជំនាន់ទី១២ នៅវិទ្យាស្ថានទ័ពជើងគោក នាឃុំត្រែង ត្រយឹងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩នេះ ។ លោកឧត្តមសេនីយ៍ឯក ម៉ម យឿន នាយកវិទ្យាស្ថាន បញ្ជាក់ថាៈ អនុវត្តតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ ព្រម ទាំងកិច្ចសហ ការល្អពីថ្នាក់ដឹកនាំទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជា ការ និងដោយអនុវត្តតាមបទបញ្ជាហ្វឹកហ្វឺនរបស់អគ្គបញ្ជាការនៃ(ខ.ភ.ម) ពិសេសប្រធានគណៈកម្មការហ្វឹកហ្វឺននៃ ខ ភ ម វិទ្យាស្ថានដំណើរការបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនិស្សិតនាយទាហានទ័ព ជើងគោកជំនាន់ទី១១ នឹងវគ្គនាយទាហាន រងបន្តវេនជំនាន់ទី ១២ មានសិស្សនិស្សិតនាយទាហានដែលទើបប្រឡង ជាប់ចូលជានាយទាហានទ័ពជើងគោកជំនាន់ទី ១១ ហ្វឹកហ្វឺនសរុប ២៤៨ នាក់ ក្នុងនោះមាននិស្សិតនាយទា ហានជានារីចំនួន ៣៩ នាក់ ប្រើរយៈពេលហ្វឹក ហ្វឺន៤ឆ្នាំលើខ្លឹមសារមុខ វិជ្ជា មេរៀន រួមមាន: ចំណេះដឹងយោធា ចំណេះ ដឹងវប្បធម៌ទូទៅ ចំណេះដឹងឯកទេស និងការអនុវត្តការងារផ្សេងៗ ។ ដោយឡែកសំរាប់វគ្គនាយទាហានបន្តវេនជំនាន់ទី ១២ មានសិស្ស និស្សិត ទើបប្រឡងជាប់ ចូលជានាយទាហាន រងបន្តវេនសម្រាប់វគ្គជំនាន់ទី ១២នេះ មានសិស្សនិស្សិត សរុ ប១៧៤នាក់ មានសិស្សជានារីចំនួន ២៨នាក់ រយះពេលហ្វឹក ហ្វឺន ៦ ខែ លើខ្លឹមសារមេរៀនរួមមាន ចំណេះដឹងយោធាចំ ណេះអប់រំ គរុកោសល្យ ចំណេះដឹងទូទៅ និងការងារត្រៀមបម្រុងផ្សេងៗ ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្នុងនាមឲ្យសម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ពិសេសនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃ ខ.ភ.ម វាយតំលៃខ្ពស់ចំពោះកិច្ចខិតខំបំពេញការងាររបស់ថ្នាក់ដឹកនាំ យោធាចារ្យ បុគ្គលិកបំរើការ នឹងនាយទាហានទាំងអស់របស់សាលា សហការគ្នាបានល្អ រៀបចំឲ្យមានកម្មវិធីសិក្សា នឹងកិច្ចដំណើការវគ្គហ្វឹកហ្វឺ នជាច្រើនសំដៅពង្រឹង ពង្រីកសមត្ថភាពកងទ័ពយើងឲ្យកាន់ តែមានគុណភាព អាចពង្រឹងប្រៀបការពារជាតិ ការពារអធិប តេយ្យភាព បូរណៈភាពទឹកដីកម្ពុជា ឲ្យកាន់តែរឹងមាំ ។ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនិងជានាយសេនាធិការចម្រុះបញ្ជាក់ទៀតថា: ការងារហ្វឹកហ្វឺនគឺជាការចាំបាច់តម្រូវឲ្យ ខ.ភ.ម គ្រប់កងឯកភាពត្រូវតែមានការហ្វឹកហ្វឺនជាប់ជាប្រចាំ ដល់កងទ័ពលើគ្រប់ជំនាញទាំងជំនាញយោធា ចំណេះដឹងទូ ទៅ ភាសាបរទេស និងជំនាញឯកទេសផ្សេងៗ ដើម្បី(ខ.ភ.ម)មានគ្រប់លទ្ធភាពក្នុងការចូលរួមបំពេញកាតព្វ កិច្ចការពារជាតិ ការពារអធិបតេយ្យ បូរណៈភាពទឹកដីកម្ពុជា ។បន្ទាប់មក គណៈអធិបតី ប្រកាសបើកវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដា លនាយទាហានទ័ពជាគោកជំនាន់ទី ១១ និងវគ្គហ្វឹកហ្វឺននាយ ទាហានបន្តវេនជំនាន់ទី១២ នេះចាប់ពីពេលនេះតទៅ ព្រម ទាំងផ្ដល់ថវិកាចំនួន ១០លានរៀលដល់វិទ្យាស្ថានផងដែរ ៕
ដោយ៖ សុខដុម