រថយន្តហ៊ីយ៉ាន់ដាយគេចពីរថយន្តស្តារិចឆ្លងផ្លូវក្រឡាប់ផ្ងារជេីងទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ៖មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងតាមបណ្តោយផ្លូវឈ្នះ ឈ្នះរវាងរថយន្តម៉ាកហុីយ៉ាន់ដាយឃ្លុបមួយគ្រឿងបួងចង្កូតគេចរថយន្តស្តារិចឆ្លងផ្លូវនិងជាន់ហ្រ្វាំងបង្ខំបណ្តាលអោយក្រឡាប់អូសជិត៥០ម៉ែត្រតែសំណាងល្អក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសឬបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់នោះឡើយ។

ហេតការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី៩ខែឧសភាឆ្នាំ២០១៩ចំណុចមុខការដ្ឋានរណ្តៅឧកញ៉ា ញឹក ផនហៅតាកៅតាមបណ្តោយមហាវិថីឈ្នះឈ្នះភូមិកប់ស្រូវតូចសង្កាត់គោករការខណ្ឌព្រែកព្នៅ​ ​។

រថយន្តរងគ្រោះម៉ាក់ហ៊ីយ៉ាន់ដាយក្រឡាប់ពណ៌សពាក់ស្លាក់លេខភ្នំពេញ​ 3E-  5369បេីកបរដោយឈ្មោះប្រាក់វាសនាភេទប្រុសអាយុ២១ស្នាក់នៅភូមិថ្មគោលសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ​ ​។

​ ​ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុឲ្យដឹងថា នៅមុនពេលកេីតហេតុរថយន្តម៉ាកហុីយ៉ាន់ដាយធ្វើដំណើរតាមបណ្តោយមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីលិចទៅកេីត។លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកស្តារិចមិនចាំស្លាកលេខមួយគ្រឿងធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នាបានបត់ឆ្វេងឆ្លងផ្លូវយ៉ាងលឿនធ្វេីឲ្យរថយន្តហុីយ៉ាន់ដាយអកហ្សេីបួងចង្កូតគេចនិងជាន់ហ្រាំងបណ្តាលឲ្យរអិលក្រឡាប់អូសជិត៥០ម៉ែត្រផ្ងារជេីងរងការខូចខាតតៃកុងរបួសស្រាល។រីឯអ្នកបេីករថយន្តម៉ាកស្តារិចបន្តដំណេីរទៅមុខបាត់ស្រមោល។

​ ក្រោយពេលកេីតហេតុដោយសារកាតែរថយន្តខាងលើក្រឡាប់មិនប៉ះពាល់ដល់សម្បត្តិរដ្ឋឬប៉ះពាល់ដល់អ្នកធ្វើដំណើរនៅតាមដងផ្លូវសាធារណៈក៏អនុញ្ញាតិឲ្យហៅរថយន្តស្ទួចយកទៅជូសជុលដោយខ្លូនឯង៕

...

ដោយ៖ ធឿនព្រែមជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print