វិភាគព័ត៍មានអន្តរជាតិ៖ ចិនប្តេជ្ញាតបត មិនរាថយឡើយដើម្បីប្រយោជន៍ជាតិ ប្រសិនបើអាមេរិកដំឡើងពន្ធ២៥ភាគរយដល់ទំនិញចិន

ចែករំលែក៖

ប្រទេសចិន៖ សង្គ្រាមពាណិជ្ជកម្ម និងការប្រឈមមុខ វិបត្តិសេដ្ឋកិច្ចសកល់កំពុងតែខិតជិត ខណៈកិច្ចពិភាក្សា​រវាង ចិននិងអាមេរិកកំពុងតែធ្វើឡើងយ៉ាងសកម្ម នៅថ្ងៃទី​៩-១០ខែឧសភានេះ ​ហើយបើកិច្ចពិភាក្សាមិនទទួលបានជោគជ័យនោះ។
នៅវេលាម៉ោង ១២យប់ថ្ងៃទី​១០ខែឧសភានេះអាមេរិកនឹងដំឡើងពន្ធ ពី​១០-២៥ភាគរយដល់ទំនិញនាំចូលពីចិន ក្នុងតម្លៃជាង​២០០ពាន់លានដុល្លារ អាមេរិក​។
គេហទំព័រ ពាណិជ្ជកម្មរបស់ចិន​បានផ្សាយថា វិវាទ​ពាណិជ្ជកម្មឈានដល់សង្គ្រាមនោះ នឹងមិននាំមកនូវផលប្រយោជន៍អ្វីដល់ប្រទេសទាំងពីរនោះឡើយ ។ រដ្ឋាភិបាលទីក្រុងប៉េកាំង បង្ហាញការសោកស្តាយយ៉ាងខ្លាំង នូវសកម្មភាព ដំឡើងពន្ធរបស់រដ្ឋាភិបាលដូណាលត្រាំ ។ទីក្រុងប៉េកាំងនឹងចាត់វិធានការតបតវិញ ឲ្យបានសមស្របបំផុត ។
នៅពេលនេះដែរ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា សង្គ្រាមពាណិជ្ជកម្ម មិនអាចបញ្ជៀសបានឡើយ ប្រសិនបើលោកត្រាំ​ដំឡើងពន្ធ ទំនិញចិននោះ។ កន្លងមកប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បាននិយាយថា ចិនបានបំពានលើកិច្ចព្រមព្រៀង អំឡុងកិច្ចពិភាក្សាស្តីពីពាណិជ្ជកម្ម ជាហេតុធ្វើឲ្យមានជម្លោះមុនកិច្ចចរចារវាងភាគីទាំង២។
សេចក្តីអធិប្បាយបែបនេះ បានកើតមានឡើង ខណៈទីក្រុងប៉េកាំង បាននិយាយថា ខ្លួននឹងសងសឹកជាមួយនឹងវិធានការប្រឆាំងចាំបាច់ជាច្រើន បើសិនជាសហរដ្ឋអាមេរិកហ៊ានដំឡើងតម្លៃពន្ធលើផលិតផលរបស់ចិន។
លោកត្រាំ បានសន្យាថានឹងដំឡើងតម្លៃពន្ធច្រើនជាងទ្វេដងលើទំនិញចិនទំហំទឹកប្រាក់២០០ពាន់លានដុល្លារនាថ្ងៃសុក្រនេះ។
ថ្វីត្បិតតែមានការគំរាមកំហែងក៏ដោយ ភាគីទាំង២គ្រោងនឹងចូលរូមពិភាក្សាស្តីពីពាណិជ្ជកម្មនៅសហរដ្ឋអាមេរិកនាថ្ងៃព្រហស្បត្តិ៍នេះផងដែរ។
នៅមុនកិច្ចពិភាក្សា លោកត្រាំ បានចោទប្រកាន់ក្រុមមេដឹកនាំចិនថាបានបំពានលើកិច្ចព្រមព្រៀងដែលសហរដ្ឋអាមេរិកកំពុងចរចាលើបញ្ហាសង្រ្គាមពាណិជ្ជកម្ម។
លោកត្រាំ បាននិយាយប្រាប់ក្រុមអ្នកគាំទ្រអំឡុងការជួបជុំគ្នានៅរដ្ឋផ្ល័ររីដា ថា “ពួកគេបានបំពានលើកិច្ចព្រមព្រៀង ពួកគេមិនអាចធ្វើបែបនោះបានទេ។ ហេតុដូច្នេះហើយពួកគេត្រូវតែសងទាំងអស់”។
លោកត្រាំ បាននិយាយថា បើសិនជាភាគីទាំង២មិនអាចបង្កើតកិច្ចព្រមព្រៀងណាមួយទេនោះ វាមិនខុសនោះទេជាមួយនឹងការយកលុយជាង១០០ពាន់លានដុល្លារក្នុង១ឆ្នាំ។
គួរឲ្យដឹងថា កាលពីពេលថ្មីៗកន្លងទៅនេះ ភាគីទាំង២ស្ទើរតែជិតឈានដល់កិច្ចព្រមព្រៀងទៅហើយ ដើម្បីបញ្ចប់សង្រ្គាមពាណិជ្ជកម្មរបស់ពួកគេ។
ប៉ុន្តែកាលពីថ្ងៃអាទិត្យ លោកត្រាំ បាននិយាយតាម Twitterថា សហរដ្ឋអាមេរិក នឹងដំឡើងតម្លៃពន្ធលើទំនិញចិន២០០ពាន់លានដុល្លារក្នុងសប្តាហ៍នេះ ហើយនិងអាចអនុវត្តផែន ការការដំឡើងតម្លៃពន្ធថ្មីបន្ថែមទៀត។
ដោយឡែក អ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោករ៉ូប៊ើត ឡាយធីហ្ស៊ឺ បានចោទប្រកាន់ថា ចិនបានងាកមកដើរតាមផ្លូវចាស់លើការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងកិច្ចប្រជុំស្តីពីបញ្ហាពាណិជ្ជកម្ម។ ទោះបីជាយ៉ាងណាក៏ដោយ លោកបាននិយាយយ៉ាងទទួចថា កិច្ចព្រមព្រៀងជាមួយទីក្រុងប៉េកាំង អាចនឹងមានលទ្ធភាពកើតឡើងនៅឡើយទេ។
សូមបញ្ជាក់ថា ការដំឡើងពន្ធ គឺជាពន្ធដែលត្រូវបង់ដោយក្រុមហ៊ុននាំចូលលើទំនិញបរទេស ហេតុដូច្នេះហើយការដំឡើងពន្ធ២៥ភាគរយ ដាក់ជូនដោយសហរដ្ឋអាមេរិក មកលើទំនិញចិន នឹងត្រូវបង់ជូនដោយក្រុមហ៊ុនអាមេរិកផ្ទាល់ ប៉ុន្តែវានឹងប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុនចិនដែលរកស៊ីជាមួយពួកគេផងដែរ។
ការកើនឡើងនៃសង្រ្គាមពាណិជ្ជកម្មនេះដែរ បានធ្វើឲ្យកើតមានរលកនៃភាពរំជើបរំជួលនៅទូទាំងទីផ្សារហិរញ្ញវត្ថុ។
ផ្សារភាគហ៊ុន Hang Seng បានធ្លាក់ចុះ១.២ភាគរយ ហើយផ្សារភាគហ៊ុន Shanghai Composite បានធ្លាក់ចុះ០.៨ភាគរយផងដែរនៅថ្ងៃព្រហស្បត្តិ៍នេះ។
លោកឡាយធីហ្ស៊ឺ បានចេញផ្សាយនូវកំណត់ហេតុផ្លូវការមួយកាលពីថ្ងៃពុធថា អត្រាបង់ពន្ធលើការនាំចូលសម្ភារអេឡិចត្រូនិក គ្រឿងចក្រ គ្រឿងបន្លាស់រថយន្ត និងគ្រឿងសង្ហារឹមផ្សេងៗទៀតដែលផលិតនៅក្នុងប្រទេសចិន នឹងកើតឡើង២៥ភាគរយនៅថ្ងៃសុក្រនេះ។
តម្លៃពន្ធលើទំនិញចិនទំហំទឹកប្រាក់២០០ពាន់លានដុល្លារ កើនឡើងពី១០ភាគរយដល់២៥ភាគរយកាល គ្រោងនឹងកើតមានឡើងតាំងពីដើមឆ្នាំនេះមកម្ល៉េះ ប៉ុន្តែវាត្រូវបានពន្យាពេលវិញ ខណៈពេលដែលកិច្ចចរចាមានការរីកចម្រើនទៅមុខ។
បើសិនជាការដំឡើងតម្លៃពន្ធនេះកើតឡើងមែននោះទេ ចិនបានអះអាងថា ពួកគេនឹងសងសឹកវិញក្នុងទំហំទឹកប្រាក់តែមួយ។
ប៉ុន្តែលោកត្រាំ បាននិយាយរួចហើយថា សហរដ្ឋអាមេរិកនឹងដំឡើងតម្លៃពន្ធលើទំនិញចិនទំហំទឹកប្រាក់៣២៥ពាន់លានដុល្លារភ្លាមៗ បើសិនជាទីក្រុងប៉េកាំងហ៊ានសងសឹកពួកគេនោះ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print