ជិះម៉ូតូក្នុងល្បឿនលឿនជ្រុលបុករថយន្ដកំពុងបត់ឆ្លងផ្លូវហើយខ្ទាតទៅប៉ះម៉ូតូមួយគ្រឿងទៀតបណ្ដាលអោយរងរបួសធ្ងន់៣នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសពីរនាក់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនជ្រុលបុករថយន្ដកំពុងបត់ឆ្លងផ្លូវពេញទំហឹង ហើយខ្ទាតទៅបុកម៉ូតូមួយគ្រឿងទៀតបណ្ដាលអោយរងរបួសបាក់ជើងម្នាក់ ២នាក់ទៀតរងរបួសធ្ងន់ ហើយម៉ូតូនិងរថយន្ដរងការខូចខារទាំងសងខាង ។

IMG-20151216-WA0000

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១ និង៣០នាទីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញមានរថយន្ដមួយគ្រឿងម៉ាកកាមរីគូទហើម ពណ៍ស្លែរ ពាក់ស្លាកលេខ ភ្នំពេញ2J-9433 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវក៏ត្រូវបុរស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ពណ៍ខ្មៅពាក់ស្លាកលេខ តាកែវ1I-7824 បុកចំក្បាលរថយន្ដចំហៀងខាងឆ្វេងពេញទំហឹងបណ្ដាលអោយបុរសម្នាក់បាក់ជើងខាងឆ្វេង និងម្នាក់ទៀតរងរបួសធ្ងន់ ហើយម៉ូតូបានខ្ទាតទៅបុកជាមួយម៉ូតូសង់កូរ៉េមួយគ្រឿងទៀតពណ៍ក្រហម ពាក់ស្លាកលេខ ព ៣០១៣ ភព១ បណ្ដាលអោយបុរសម្នាក់រងរបួសធ្ងន់ថែមទៀត ។

ប្រភពដដែលបានបន្តថា ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងបានហៅរថយន្ដសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ចំណែកម្ចាស់រថយន្ដបានរត់គេចខ្លួនបាត់បន្សល់រថយន្ដទុកនៅកន្លែងកើតហេតុ ។

ក្រោយមកកម្លាំងជំនាញបានចុះធ្វើការវាស់វែងយករថយន្ដ និងម៉ូតូទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌឬស្សីកែវ ដើម្បីរងចាំធ្វើការដោះស្រាយតាមនិតិវិធីច្បាប់ ៕

IMG-20151216-WA0004

IMG-20151216-WA0005

IMG-20151216-WA0006

IMG-20151216-WA0001

...

ដោយ៖ ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print