សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ អញ្ជើញ​ជា​អធិបតី​ ក្នុង​កម្មវិធី​បើក​កិច្ចប្រជុំ​លើក​ទី​៣​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ទទួល​បន្ទុក​គ្រប់គ្រង​គ្រោះ​មហន្តរាយ​

ចែករំលែក៖

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ធ្នូ​ ឆ្នាំ​២០១៥​ នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ រាជធានី​ភ្នំពេញ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​ បាន​អញ្ជើញ​ចូលរួម​ បើក​កិច្ចប្រជុំ​លើក​ទី​៣​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ទទួល​បន្ទុក​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ដែល​ពិធី​នេះ​មានការ​ចូលរួម​ ពី​បណ្ដា​ថ្នាក់​ដឹង​នាំ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ ហើយ​កិច្ចប្រជុំ​នេះ​គឺ​ផ្ដោត​សំខាន់​ទៅ​លើ​ការងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ផ្សេងៗ​ដែល​ជា​រឿយៗ​ តែងតែ​កើត​មាន​ឡើង​នៅ​គ្រប់​បណ្តា​ប្រទេស​ទាំងអស់​លើ​ពិភពលោក​ ។​

11

​ដើម្បី​កាត់​បន្ថយ​នូវ​ការ​បាត់បង់​អាយុជីវិត​ និង​ការ​ខូចខាត​ទ្រព្យសម្បតិ្ត​ អាស៊ាន​បាន​ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ទប់ស្កាត់​ហានិភ័យ​ផ្សេងៗ​តាម​រយ​:​សកម្មភាព​រួម​គ្នា​ក្នុង​ការ​ត្រៀម​បង្ការ​ និង​កាត់​បន្ថយ​គ្រោះថ្នាក់​នេះ​អោយ​នៅ​កម្រិត​ទាប​ ។​ កន្លង​មក​កម្ពុជា​ក៏​បាន​ចូលរួម​ក្នុង​សកម្មភាព​នេះ​យ៉ាង​សកម្ម​ផង​ដែរ​ ដោយ​បាន​ពង្រឹង​រចនាសម្ព័ន្ធ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​តាម​ស្ថាប័ន​ពាក់​ព័​ន្ឋ​ផ្សេងៗ​ ដើម្បី​ទប់ស្កាត់​គ្រោះ​មហន្តរាយ​នេះ​ ។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ថ្លែង​ថា​ កិច្ចប្រជុំ​លើក​ទី​ ៣​ ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ទទួល​បន្ទុក​គ្រប់​គ្រប់​គ្រោះ​មហន្តរាយ​នេះ​ បាន​បង្ហាញ​ពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ ដើម្បី​រួម​គ្នា​ចូលរួម​ទប់ស្កាត់​គ្រោះ​មហន្តរាយ​នេះ​ ។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​សំណូមពរ​អោយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាំងអស់​ ត្រូវ​ចូលរួម​សហការ​ និង​ព័ត៌មាន​ឆ្លើយ​តប​អោយ​បាន​ឆាប់រហ័ស​នៃ​ការ​កើត​មាន​គ្រោះ​មហន្តរាយ​ផ្សេងៗ​ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ប្រទេស​នីមួយៗ​បាន​ត្រៀមលក្ខណៈទប់ស្កាត់​បង្ការ​ជា​មុន​ ៕​

asd

dew

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print