ខេត្ដព្រះសីហនុ៖ ក្មេងប្រុសម្នាក់បាន ស្លាប់ដោយគេសង្ស័យពុលថ្នាំកណ្ដុរបង្កឱ្យភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នៅសង្កាត់លេខ១ ក្រុង-ខេត្ដ ព្រះសីហនុ ។ ក្មេងប្រុសរងគ្រោះបាន ស្លាប់នៅរសៀលថ្ងៃដដែលខណៈក្រុម គ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
អ្នកភូមិបានឱ្យដឹងថា ក្មេងប្រុសរង គ្រោះដែលបាត់បង់ជីវិតឈ្មោះ ចាន់ សំណាង អាយុ២ឆ្នាំ មានឪពុកឈ្មោះ ចាន់ សុគន្ធា និងម្ដាយឈ្មោះ ម៉ាប់ លាភ រស់នៅសង្កាត់-ក្រុងកើតហេតុ ខាងលើ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ គេបានឱ្យដឹងថា មុនពេលកើតហេតុ ឪពុកម្ដាយកុមារារងគ្រោះបានចេញទៅ ប្រកបការងារ ហើយបានទុកកូនប្រុសឱ្យ ជីដូនមើលថែ ។ សង្ស័យជីដូនជាប់រវល់ ការងារក្នុងផ្ទះហើយកុមារារងគ្រោះដើរ លេងផ្ទះអ្នកជិតខាង រួចបានរើសថ្នាំដែល គេដាក់កណ្ដុរយកមកស៊ីបណ្ដាលឱ្យពុល បែកពពុះមាត់ស្លាប់ពេលដែលក្រុមគ្រួ សារបញ្ជូនទៅសង្គ្រោះ ។
មន្ដ្រីនគរបាលជំនាញបានឱ្យដឹងដែរ ថា កុមារារងគ្រោះបើតាមការពិនិត្យ និងធ្វើកោសល្យវិច័យ សមត្ថកិច្ចសង្ស័យ កុមារារងគ្រោះបានរើសយកថ្នាំដែលគេ ដាក់កណ្ដុរ ឬក៏សំបកកំប៉ុងថ្នាំពុកយក មកលិតលេង បណ្ដាលឱ្យពុលស្លាប់បែប នេះ ។
មន្ដ្រីអាវុធហត្ថខេត្ដព្រះសីហនុបានឱ្យដឹងដែរថា នៅរសៀលថ្ងៃដដែល លោកឧត្ដមសេនីយ៍ ហេង ប៊ុនទី មេ បញ្ជាការកងរាជអាវុធហត្ថខេត្ដព្រះសី ហនុដោយមើលឃើញក្រុមគ្រួសារកុមារារងគ្រោះមានជីវភាពក្រីក្រ លោកក៏ បានជួកឧបត្ថម្ភថវិកាមួយចំនួនដើម្បី ជាបច្ច័យក្នុងការរៀបចំចាត់ចែងធ្វើ បុណ្យដល់សពកុមារារងគ្រោះផងដែរ ៕
ដោយ៖ ឆ្លាមសមុទ្រ