នគរបាលខណ្ឌទួលគោកឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនទេសចរណ៍មួយនាក់ ពីបទរំលោភលើទំនុកចិត្ត (យកលុយ ១៦១៣$ និងលិខិតឆ្លងដែន ៥ក្បាល)

ចែករំលែក៖

ភ្នំពេញ៖ បុគ្គលិកក្រុមហ៊ុនទេសចរណ៍ម្នាក់ ត្រូវកម្លាំងផ្នែកព្រហ្មទណ្ឌសហការជាមួយនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី១ ឃាត់ខ្លួន កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នៅវេលាម៉ោង១២ថ្ងៃត្រង់  ពីបទរំលោភលើទំនុកចិត្ត(យកលុយចំនួន ១.៦១៣$  និងលិខិតឆ្លងដែនចំនួន ០៥ក្បាល)  ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៥១ ផ្លូវលេខ២១៥ ក្រុមទី៤៥ ភូមិ១០ សង្កាត់ផ្សារ ដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

IMG_3584

តាមប្រភពព័ត៍មានពីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យ ប៊ុត ប៊ុនយេង ហៅយេង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក  ក្រុមហ៊ុនទេសចរណ៍ ស្នាក់នៅផ្ទះជួលគ្មានលេខ  ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចំណែកឯជនរងគ្រោះ លី ចាន់តុង ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ក្រុមហ៊ុនទេសចរ ណ៍ ស្នាក់នៅផ្ទះជួលលេខ៦២LM ផ្លូវលេខ ២០៥ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

សម្ភារៈបាត់បង់មាន៖ លុយចំនួន ១.៦១៣$, លិខិតឆ្លងដែន ០៥ក្បាល ( ខ្មែរ ០៣ក្បាល និង ជនបរទេស ០២ក្បាល) ។ រីឯវត្ថុតាងដែលបានចាប់យកម៉ូតូមួយគ្រឿងម៉ាក HONDA WAVE ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1G-4073  ។

ប្រភពដដែរ បានបន្តទៀតថា  នៅមុនពេលឃាត់ខ្លួនជនសង្ស័យរូបនេះ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ នៅវេលាម៉ោងប្រហែល ១រសៀល ជនរងគ្រោះបាន ឲ្យជនសង្ស័យយកលិខិតឆ្លងដែន០៥ក្បាលទៅ បន្តទិដ្ឋាការ(Visa)  និងលុយចំនួន១.៦១៤$ យកទៅទូរទាត់សងគេ ថ្លៃធ្វើលិខិតឆ្លងដែន ពេលបានលុយហើយ ជនសង្ស័យបានយកទៅលេងល្បែងចាញ់អស់ ព្រមទាំងបោះចោលលិខិតឆ្លងដែនរបស់ភ្ញៀវ ។ លុះនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ ជនសង្ស័យបានកុហកជនរងគ្រោះ ព្រមទាំងមក ប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី១ថា ចោរឆក់យកកាបូប យកលុយ និងលិខិតឆ្លង ដែនអស់ហើយ ភ្លាមនោះសមត្ថកិច្ចបានបើកការស្រាវជ្រាវទើបដឹងថា ជនសង្ស័យរូបនេះបំភ្លៃ សភាពការណ៌ (កុហក) យើងក៏បានធ្វើការឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print