ករណីមេគយចល័ត ហុង សាវុធ ជម្រិត ឈ្មួញ កាប់ឆៅៗនោះ ខាងក្រុមហ៊ុនរាយការណ៍ជូន លោកបណ្ឌិត គុណ ញឹម ហើយ

ចែករំលែក៖

ខេត្តបាត់ដំបង៖ តាំងពីអំឡុងខែធ្នូ ឆ្នាំ២០១៦ ជាមន្ត្រីគយខេត្តបន្ទាយមានជ័យ និងដល់បច្ចុប្បន្នបុកលុយយកតំណែងជា ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៤ នាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានជិត១ឆ្នាំ លោក ហុង សាវុធ បានបន្សល់ទុកនូវរឿងមិនប្រក្រតីក្នុងតួនាទី ភារកិច្ចរបស់ខ្លួនដ៏ច្រើន ផ្តើមចេញពីចេតនាទុច្ចរិត បំបាត់ចំណូលពន្ធនាំចូលរបស់រដ្ឋ,កៀបសង្កត់ឈ្មួញ, ក្រុមហ៊ុនដឹកជញ្ជូន,ឡានតាក់សុីលួចបង្កប់ទំនិញតិចតួច,ជាដើម ដើម្បីជាសេដ្ឋីសម្រាប់បុគ្គល លើគំនរទុក្ខសោកអ្នកដទៃ និងប្រឹងស្រង់ដើមពីការចំណាយ បុកលុយទិញតំណែង, យកលុយបំពេញតម្រូវការថ្នាក់លើប្រចាំខែ ,រហូតដល់ឈ្មួញហ៊ាននិយាយបែបចំអកថា៖ សេចក្តីមានបានដោយគំនិតទុច្ចរិត ដែលលោក ហុង សាវុធ ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៤ កំពុងប្រព្រឹត្តនិងសាង យកទៅគ្រប់គ្រងគ្រួសារ បំពេញភាពហុឺហា ,សំដីយកមេឃទ្រាបគូទអង្គុយនេះ ពិតណាស់ គឺគ្មានសេចក្តីថ្លៃថ្នូក្នុងសង្គមទេ ពិសេសសង្គមស្អប់ខ្ពើមបំផុត នូវជនប្រភេទនេះ។
លោក ហុង សាវុធ ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៤ ត្រូវបានខាងក្រុមហ៊ុនដឹកជញ្ជូនរាយការណ៍ជុំវិញអំពើពុករលួយនេះ ជូនទៅកាន់លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រង់ភាពមិនប្រក្រតីពួកគាត់ដឹកទំនិញក្នុងស្រុកសោះចាប់ឡានបង្ខំអោយបង់លុយ និងសំដីអសីលធម៍ មាកងាយឈ្មួញ ធ្វើមើលតែអ្នករកសុីជាកញ្ជាស់ដាច់ថ្លៃរបស់ខ្លួននោះ ។ ពួកគាត់បានបញ្ជាក់ថា៖ លោកបណ្ឌិត គុណ ញឹម ដឹងហើយ ។

បើតាមមន្ត្រីគយធ្លោយថា៖  គាត់(គុណ ញឹម) អាចនឹងសួរនាំរឿងនេះទៅកាន់ លោក ហុង សាវុធ ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៤។
មន្ត្រីគយខ្លះបានលួចបង្ហើបថា៖ មិនងាយនិងចាប់កំហុសមេគយតំបន់៤រូបនេះបានទេ ដោយសារគាត់ក៏មានលក្ខណះពិសេសជាមួយមេអគ្គដែរ អ្វីៗដែលគាត់ធ្វើក៏ជាប្រភពសេដ្ឋកិច្ចកញ្ចប់លុយខ្មៅបង់អោយមេ និងធ្វើតាមខ្សែបន្ទាត់មេអគ្គអោយដើរ ដូច្នេះឈ្មួញប្រតិកម្មជាជ័យជំនះ លោក ហុង សាវុធ ដែលនិយាយបានថា អាចរុញសេដ្ឋកិច្ចនោះដល់មេបានសើមមាត់បន្ថែមក៏អាចថាបាន។
សម័យកំណែទម្រង់រដ្ឋបាល ជាឱកាសដែលមេគយខ្លះត្រូវចំណាយលុយខ្ពស់បុកយកតំណែង និងបន្តនូវវប្បធម៍គាបឈ្មួញ តាមតម្រូវការរបស់ខ្លួន បន្ទាប់ពីក្តោបស្ថិតិឈ្មួញ មុខសញ្ញាអ្នករកសុីលោតឆ័ត្រ ក្រុមហ៊ុនដឹកជញ្ជូនទំនិញលួចបង្កប់បន្លំពន្ធ ករណីប្រកាសពន្ធផ្ទុយពីទំនិញនាំចូលនេះ។
ពាក់ព័ន្ធបញ្ហាចោទប្រកាន់បុគ្គល ហុង សាវុធ ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៤ អង្គភាព នគរដ្រេហ្គន មិនអាចទាក់ទងសុំការបកស្រាយបានទេពីលោក ហុង សាវុធ ដោយទូរស័ព្ទចូលគ្មានអ្នកទទួលនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩នេះ ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print