ពិធី​ប្រកាស​ទទួលស្គាល់​ សមាសភាព​គណៈកម្មាធិការ​សហគមន៍​អតីត​យុទ្ធ​ជន​កម្ពុជា​

ចែករំលែក៖

​ភ្នំពេញ​៖​ សមាសភាព​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​ កម្ពុជា​ ខណ្ឌ​ព្រែក​ព្នៅ​ ត្រូវ​បាន​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​កាលពី​រសៀល​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​សាលា​ខណ្ឌ​ព្រែក​ព្នៅ​ ដោយ​មានការ​ចូលរួម​ពី​ លោក​ឧត្តមសេនីយ៍ទោ​ ស្រី​ សុផល​ អនុប្រធាន​សមាគម​ អតីត​យុទ្ធ​ជន​កម្ពុជា​រាជធានី​ភ្នំពេញ​ លោក​សុខ​ សម្បត្តិ​ អភិបាល​ខណ្ឌ​ព្រែក​ព្នៅ​ លោក​ម៉ៅ​បូ​រ៉ា​ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​។​

dwe (1)

​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ខណ្ឌ​ព្រែក​ព្នៅ​ សរុប​មាន​ចំនួន​១១​រូប​ ក្នុង​នោះ​មាន​ លោក​ ឈិ​ន​ គឹ​មធុ​យ​ អធិការ​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ ជា​ប្រធាន​ មាន​អនុប្រធាន​៣​រូប​ និង​សមាជិក​ចំនួន​ ៧​រូប​។​ ជាមួយ​នេះ​គណៈកម្មាធិការ​ សាខា​ សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ សង្កាត់​ទាំង​៥​ ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ ក៏​ត្រូវ​បាន​ប្រកាស​ទទួលស្គាល់​ផង​ដែរ​ ដែល​ ចៅសង្កាត់​ បច្ចុប្បន្ន​ជា​ប្រធានកិត្តិយស​ មេ​ប៉ុស្ដិ៍​ ជា​ប្រធាន​សាខា​ និង​មាន​អនុប្រធាន​២​រូប​ ព្រមទាំង​មេ​ភូមិ​ទាំងអស់​ជា​សមាជិក​។​

​លោក​ លាង​ វិបុល​ អនុប្រធាន​ប្រចាំការ​ សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ​ឲ្យ​ដឹង​ថា​ គិត​ត្រឹម​ខែធ្នូ​ឆ្នាំ​២០១៥​នេះ​ សមាគម​អតីត​យុទ្ធ​ជន​ខណ្ឌ​ព្រែក​ព្នៅ​ មាន​សមាជិក​សរុប​ ចំនួន​១២៦​នាក់​ ក្នុង​នោះ​មាន​យោធិន​ពិការ​ ៣៧​នាក់​ យោធិន​ចូ​ន​និ​វឌ្ឍន៍​ ៤១​នាក់​ គ្រួសារ​ពលី​ចំនួន​៣៤​នាក់​ និង​គ្រួសារ​ជន​មរណៈ​ចំនួន​១៤​នាក់​។​

​មាន​ប្រសាសន៍​សំណេះសំណាល​នា​ឱកាស​នោះ​ លោក​ឧត្តមសេនីយ៍ទោ​ ស្រី​ សុផល​បាន​ផ្ដាំផ្ញើ​ដល់​ សមាជិក​ សមាជិការ​ គណៈកម្មាធិការ​សមាគម​ អតីត​យុទ្ធ​ជន​កម្ពុជា​ថ្នាក់​ខណ្ឌ​សង្កាត់​ ត្រូវ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ នូវ​លក្ខន្ដិកៈ​ សមាគម​ ធ្វើការ​ផ្សព្វផ្សាយ​ ឲ្យ​បាន​ជ្រួតជ្រាប​ ទូលំទូលាយ​ ដល់​សមាជិក​ ក្នុង​មូលដ្ឋាន​របស់​ខ្លូ​ន​ នូវ​ព៌​ត​មាន​ គោលការណ៍​ គោលនយោបាយ​ និង​សេចក្ដីសម្រេច​នានា​របស់​សមាគម​។​

​លោកស្រី​ សុផល​ បន្ត​ថា​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ​ ដែល​ប្រកាស​ក្នុងថ្ងៃនេះ​ត្រូវ​ក្ដាប់​ឲ្យ​ជាប់​នូវ​ស្ថានភាព​ ប្រែប្រួល​របស់​សមាគម​ តាម​បណ្ដា​ភូមិ​និ​មួយៗ​។​ ការ​កើនឡើង​ការ​ថយ​ចុះ​ សមាជិក​ ស្ថានភាព​ចំណាក​ ស្រុក​ សមាជិក​ដែល​ទទួលមរណៈភាព​ ត្រូវ​រាយការណ៍​ជូន​គណៈ​អចិន្ដ្រៃយ៍​ឲ្យ​បានជា​ប្រចាំ​ ហើយ​ត្រូវ​ក្ដាប់​ស្ថានភាព​ជីវភាព​ របស់​សមាជិក​ ក្នុង​សង្កាត់​របស់​ខ្លួន​ ដើម្បី​ស្នើ​សុំ​គោលការណ៍​ទៅ​ ថ្នាក់លើ​រៀបចំ​គម្រោង​អភិវឌ្ឍ​អតីត​យុទ្ធ​ជន​។​

​លោក​បញ្ជាក់​ថា​ ជាមួយ​នេះ​ត្រូវ​ចលនា​ សប្បុរស​នានា​ក្នុង​សង្កាត់​ ដើម្បី​ប្រមូល​វិភាគទាន​ ដោយ​រៀបចំ​មូលនិធិ​ទ្រទ្រង់​ សមាគម​ ដោយ​ប្រើប្រាស់​ឲ្យ​មាន​តម្លាភាព​ ជា​ប្រយោជន៍​ដល់​សមាជិក​ ក្នុង​សង្កាត់​ដូច​ជា​ការ​ចុះ​សួរសុខទុក្ខ​ ពេល​មាន​ជម្ងឺ​ ចូល​បុណ្យសព​ ពេល​មរណៈភាព​ ឬ​ចាត់ចែង​កិច្ចការ​សង្គម​ផ្សេងៗ​៕​

dwe (4)

dwe (2)

dwe

dwe (3)

dwe (5)

...

ដោយ៖ ព្រែក​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print