នោះបែកធ្លាយហើយ…!! រឿងបទល្មើសឈើឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកឡាប៉ាខេ គឺខាងគយទទួលកញ្ចប់ច្រើនជាងគេ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ បើទោះជាអាជ្ញាធរខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង និងសមត្ថកិច្ច ជំនាញជាច្រើនស្ថាប័ន ក្នុងខេត្តនេះរួមគំនិតគ្នាបិទភ្នែកអនុញ្ញាតអោយបទល្មើសឈើឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកឡាប៉ាខេ ដើម្បីហែកលាភចែកគ្នាក្នុងអំពើល្មើសច្បាប់ ក៏ដោយ ក៏ឥទ្ធិពលនៃការចូលរួមទាញយកប្រយោជន៍ពីបទល្មើសឈើឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកឡាប៉ាខេ គឺខាងគយ កំណត់តំលៃអោយអ្នករត់ការបង់ប្រាក់ច្រើនជាងស្ថាប័ន ដទៃ យ៉ាងតិចតំលៃ១គុណនិង៣ ឬ១គុណនិង៤ លើសអាជ្ញាធរ សមត្ថកិច្ច ជំនាញ ក្នុងខេត្តមណ្ឌលគិរី ដោយសំអាងថាពួកគេ ជាគយស្ថាប័នធំជាង និងមានអ្នកប្រមូលកញ្ចប់  កំណត់តម្លៃ ជាមួយនិងការគម្រាមផងដែរថា៖ (បើរត់មិនរួច ធ្វើបានមិនបាន)ស្រេចលើអ្នកឯង។

បើទោះជា លោក ហ៊ន គាសេង មេប៉ុស្តិនគរបាលច្រកឡាប៉ាខេ បដិសេធថាគ្មានបទល្មើសឈើឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកឡាប៉ាខេ នោះក៏ដោយ ក៏ឈ្មួញឈ្មោះ ប៉ោ ហៀង ម្ចាស់KTVប្រចាំស្រុកកែវសីមា ធ្លាប់បានអះអាងប្រាប់អង្គភាព នគរដ្រេហ្គន តាមទូរស័ព្ទថា៖ លោកជាអ្នករៀបចំរកសុីតិចតួចតាមច្រកឡាប៉ាខេ នេះ ហើយបើការចុះផ្សាយដាក់ចំៗបែបនេះ ខាងខេត្ត និងខាងច្រកពិតជាមិនអោយលោករកសុីទេ។ លោក ប៉ោ ហៀង បន្តថា៖ ចេញមិនច្រើនទេមេត្តាទុកឱកាសអោយគាត់បានដំណើរការផង។
លោក ទៀង សៅរ័ត្នន៍ ស្នងការរង ទទួលផែនព្រំដែន គ្រប់គ្រងច្រកទ្វេភាគី តែងអះអាងថា៖ លោកតែងហាមឃាត់ និងមិនអោយមានបទល្មើសឈើឆ្លងដែន ពិសេសហៅមេប៉ុស្តិច្រកមកសួរ ប្រសិនលេចរឿងមិនប្រក្រតី។
បុរសម្នាក់អះអាងថាខ្លួនជាគយ បានសាបព្រុសនូវអំពើពុករលួយយកលុយពីបទល្មើសឈើឆ្លងដែនទៅប្រទេសវៀតណាម លក្ខណះចំហរ និងកំណត់អោយបង់លុយលើសគេ ១គុណនិង៣ ឬ១គុណនិង៤ លើសពេលមុនៗ និងច្រើនជាងអាជ្ញាធរ សមត្ថកិច្ច ជំនាញ ជាច្រើនស្ថាប័នក្នុងខេត្តមណ្ឌលគិរី ក្លាយជាជនល្បីដល់ឈ្មួញនៅខេត្តមណ្ឌលគិរី និងឈ្មួញនៅទឹកដីវៀតណាម។ បើឈ្មោះ(រ៉ា)មិនយកលុយ គឺគ្មានអ្នកណាហ៊ានបើកច្រកឡើយ។
ករណីបង្ក្រាបបទល្មើសព្រៃឈើនៅខេត្តមណ្ឌលមិនអាចដំណើរការនីតិវិធីទៅរួច ខណៈអំពើពុករលួយកើតឡើងជាលក្ខណះប្រព័ន្ធទៅហើយ រហូតដល់មន្ត្រីមាត់ទទួលទានអំបិល ប្រហុក លើកឡើងថា៖ ក្រៅពីបទល្មើសឈើ តើត្រូវអោយអាជ្ញាធរ សមត្ថកិច្ច ជំនាញដ៏ច្រើនស្ថាប័ននោះ មានសេដ្ឋកិច្ចឯណាផ្សេងក្រៅពីនេះ…!!!

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print