សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រពឹសដៃ ខំដាំដុះផលដំណាំ បន្លែ ផ្លែ ធម្មជាតិ សម្រាប់ទទួលទាន មានច្រើនគ្រប់មុខ

ចែករំលែក៖

ភ្នំពេញ៖ ផលដំណាំជាច្រើនមុខ បានចេញជាផ្លែផ្កា កើតចេញពីនិស្ស័យកូនកសិករ គឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន យកចិត្តទុកដាក់ដាំដុះដោយផ្ទាល់ដៃ នៅក្នុងបរិវេនដីលំនៅដ្ឋាន មានពោត ឪឡឹក ត្រសក់ ត្រឡាច ស្វាយ ជី បន្លែ ស្លឹកគ្រៃ។ល។
ក្នុងបរិវេនលំនៅដ្ឋានមិនត្រឹមតែមានដំណាំពណ៍ខៀវខ្ចីដេដាស់ប៉ុណ្ណោះទេ ការដាំដុះនេះក៏ជាលំហាត់ប្រាណមួយចំណែកដែលសម្តេចទាំងទ្វេបានឆ្លៀត ក្រោយពីសម្រាកការងាររឿងប្រទេសជាតិ និងប្រជាជន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍លើផេកផ្លូវការសម្តេចថា៖ ពាក្យចាស់ពោលថា(រពឹសដៃផ្ទៃឆ្អែត) ដែលចង់សំដៅអោយខំធ្វើការ ខំដាំដុះ។
សម្តេចបានក្រើនរំលឹកថា៖ មានដីគួរឆ្លៀតដាំមុខដំណាំដើម្បីទទួលផលសម្រាប់ក្រុមគ្រួសារយើង។​ ដីតូចដាំ ជី បន្លែ ស្លឹកគ្រៃ។ល។​ ដីធំគួរជ្រើសមុខដំណាំដែលយើងត្រូវការជាប្រចាំយកមកដាំដើម្បីកុំអោយពិបាកដើររកទិញគេនូវផលដំណាំដែលយើងអាចដាំបាន។
សម្តេចមានប្រសាសន៍ថា៖ ថ្ងៃនេះខ្ញុំនិងភរិយាបង្ហាញនូវការប្រមូលផល
ដើមរដូវនូវមុខដំណាំចំនួនបីមុខក្នុងចំណោមដំណាំរាប់សិបមុខដែលភរិយាខ្ញុំដាំជុំវិញផ្ទះខ្ញុំ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print