តុលាការ​ឃុំ​ខ្លួន​ជនជាតិ​ចិន​ម្នាក់​ រួមភេទ​ជាមួយ​អនីតិជន​អាយុ​១៤ឆ្នាំ​

ចែករំលែក៖

ភ្នំពេញ៖​ចៅក្រមស៊ើបសួរ​សាលាដំបូងរាជធានីភ្នំពេញ លោក​ ឌុច​ សុខសារិន​ កាលពី​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ បានចេញដីកាឃុំខ្លួនជនជាតិចិនម្នាក់ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ពាក់ព័ន្ធ​ករណីរួមភេទជាមួយអនីតិជន​អាយុ​ក្រោម​១៥ឆ្នាំ​ ។

នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ ថ្លែង​ថា​ ជនជាតិ​ចិន​រូប​នេះ​ឈ្មោះ ឈីវ ឆាងអ៉ី​អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ចល័ត មានស្រុកកំណើត ភូមិជីងពូក ស្រុកថៃសាន ក្រុងតាអាន់ ខេត្តជីលីង​ និងមាន​ទីលំនៅបច្ចុប្បន្នផ្ទះលេខ១៣B-១៥B ផ្លូវណតប្រ៊ីត ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ តាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ។

សមត្ថកិច្ច​ បានបញ្ជាក់ថា កាលពីអំឡុងចុងខែមេសា ឆ្នាំ២០១៩ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩​ ជនជាតិ​ចិន​និងក្មេងស្រីរងគ្រោះអាយុ១៤ឆ្នាំបានស្គាល់គ្នា និងបានទាក់ទងគ្នាជាញឹកញាប់តាមប្រព័ន្ធទំនាក់ទំនងសង្គមវីឆាត (Wechat)។

ក្រោយមកជនជាតិចិន​ បានឆាតអោយក្មេងស្រីរងគ្រោះទៅជួបនៅផ្ទះសំណាក់ឈ្មោះ ឡាន់ ធាន ស្ថិតនៅផ្លូវណតប្រ៊ីត ខណ្ឌសែនសុខ និងបានលួងលោមរួមភេទបានចំនួន២ដង ដោយមានថតរូបទុកទៀតផង​និងបានសន្យាថានឹងទិញចិញ្ជៀនអោយ ហើយនឹងចូលស្តីដណ្តឹងរៀបការ និងនាំទៅរស់នៅប្រទេសចិនទៀតផង​ ៕ចេស្តា


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print