ព្រះសង្ឃខ្មែរ៣អង្គ ត្រូវអាជ្ញាធរថៃឃាត់ខ្លួនបញ្ជូនមកកម្ពុជាវិញ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ÷ អាជ្ញាធរថៃបានធ្វើការឃាត់ខ្លួនព្រះសង្ឃខ្មែរ៣អង្គដែលបានឆ្លងដែនចូលក្នុងទឹកដី ថៃដោយខុសច្បាប់ និងបញ្ជូនមកវិញប្រគល់ឱ្យអាជ្ញាធរកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិជាំ កាលពីវេលា ម៉ោ៦ល្ងាចថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមាន ជ័យ។

ព្រះសង្ឃខ្មែរដែលអាជ្ញាធរថៃចាប់ទាំង៣អង្គខាងលើ ត្រូវបានអាជ្ញាធរថៃ ចោទពីបទឆ្លងដែនដោយខុសច្បាប់ ។
ទី១÷ព្រះនាម
ទត​ វឿន​ ព្រះជន្ម៣៨ ឆ្នាំ​រស់ភូមិម្សាគ្រង​ ឃុំម្សាគ្រង​ ស្រុកស្ទោង​
ខេត្តកំពង់ធំ
ទី២÷ព្រះនាមប៉ក់​ ភេន​ ព្រះជន្ម៣០ឆ្នាំ​
ទី៣÷ព្រះនាម​ សេង​ សុវណ្ណ​រិទ្ធី​ព្រះជន១៩ឆ្នាំទាំង៣អង្គនេះ​ រស់នៅភូមិឃុំជាមួយគ្នា
នឹងសង្ឃខាងលើ។

ក្រុមអាជ្ញាធរកម្ពុជាដែលបម្រើការងារមាត់ច្រកទ្វារអន្តរជាតិជាំបានឱ្យដឹងថា ព្រះសង្ឃខ្មែរដែលក្រុមអាជ្ញាធរថៃបញ្ជូនយកមកប្រគល់ឱ្យទាំង៣អង្គនោះ យោងទៅលើធ្វើការសាកសួរទៅពុំមានវត្តសម្រាប់គង់នៅហើយឆៃយាក៍មិនមានដែរ ខណៈនេះក្រុមអាជ្ញាធរកម្ពុជាបានសម្រេចបកស្បងចេញធ្វើការផ្សិក
រួចឱ្យវិលត្រឡប់ទៅលំនៅឋានវិញនៅក្នុងថ្ងៃដដែល ៕ ប៉ែន​ នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print