ប្រទេសជប៉ុន៖ ប្រទេសមហាអំណាចសេដ្ឋកិច្ចទី៣លើពិភពលោក មានក្តីសង្ឃឹមក្នុងការប្រជែងយកតំណែងទី២ដែលខ្លួនបាត់បង់ មកវិញ ក្រោយពេលមានកំណើនសេដ្ឋកិច្ចខ្ពស់ នៅក្នុងត្រីមាសទី១ឆ្នាំ២០១៩នេះ តាមរបាយការណ៍បង្ហាញឲ្យឃើញថាជប៉ុនមានសេដ្ឋកិច្ចកើនឡើងដល់២,១ភាគរយបន្ថែមទៀត ។
យោងតាមរបាយការណ៍រដ្ឋាភិបាលជប៉ុន បានបញ្ជាក់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ថា សេដ្ឋកិច្ចរបស់ជប៉ុន គិតពីខែមករា រហូតមកដល់ខែមីនា (ត្រីមាសទី១) ឆ្នាំ២០១៩នេះ មានកំណើន ២,១ ភាគរយ ហើយនៅត្រីមាសទី២ នៃឆ្នាំនេះ គេរំពឹងថា នឹងមានកំណើនថែមទៀត។
របាយការណ៍ដដែល បានអះអាងទៀតថា រដ្ឋាភិបាលបានកែតម្រូវតម្លៃអតិផរណាជាមូលដ្ឋាន ជាហេតុនាំឲ្យសេដ្ឋកិច្ចរបស់ជប៉ុនមានការរីកចម្រើនឡើងវិញ នាពេលនេះ ។ កាលពីត្រីមាសទី៤ ឆ្នាំ២០១៨ (គិតខែតុលា ដល់ខែធ្នូ) កំណើនសេដ្ឋកិច្ចជប៉ុនកើនឡើងចំនួន ១,៦ ភាគរយ ។
ទិន្នន័យរបស់រដ្ឋាភិបាលជប៉ុន បានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសនេះ បានកើនឡើងចំនួន០,៥ភាគរយ ។ ប្រភពបានឲ្យដឹងថា ការប្រើប្រាស់ឯកជន បានធ្លាក់ចុះ ចំនួន០,១ភាគរយ ប្រៀបធៀប កាលពីត្រីមាសមុន ខណៈការចំណាយមូលធន ក៏បានធ្លាក់ចុះចំនួន ០,៣ ភាគរយផងដែរ។
ចំណែកទិន្នន័យនាំចេញវិញ បានធ្លាក់ចុះចំនួន ២,៤ ភាគរយ នៅក្នុងអំឡុងពេល ដែលមានកំណត់ត្រាទុក ។
សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន បានកើនឡើងប្រចាំឆ្នាំចំនួន ៣,៣ ភាគរយ និង០,៨ ភាគរយ ក្នុងមួយត្រីមាស។ វាស្ថិតនៅក្នុងលក្ខខណ្ឌបន្ទាប់បន្សំ ឬមិនទាន់មានការកែសម្រួល ការផ្លាស់ប្តូរតម្លៃ ។
សម្រាប់ឆ្នាំសារពើពន្ធ ២០១៨ សេដ្ឋកិច្ចជប៉ុនបានកើនឡើងចំនួន ០,៦ ភាគរយ តាមន័យពិតប្រាកដ។ ទិន្នន័យនេះ ប្រៀបធៀបទៅនឹងកំណើនសេដ្ឋកិច្ច ១,៩ ភាគរយ កាលពីឆ្នាំសារពើពន្ធ ២០១៧៕
ដោយ៖ មែវ សាធី