ស្អែកលោកស្នងការរង ខេត្តកណ្តាលចំនួន ៦នាក់ត្រូវចូលខ្លួនមកក្រសួងមហាផ្ទៃ បំភ្លឺ ពាក់ព័ន្ធ ករណីបណ្តឹង អានាមិកប្តឹង ស្នងការ ខេត្តកណ្តាល រហូត១៦ករណី

ចែករំលែក៖

ភ្នំពេញ៖ បើមិនមានការប្រែប្រួលពេលវេលាទេ នៅព្រឹកថ្ងៃ ទី២៨ ខែឧសភា ឆ្នាំ ២០១៩ លោកស្នងការរង ចំនួន៦នាក់ត្រូវខាងក្រសួងមហាផ្ទៃអញ្ជើញដើម្បីមកបំភ្លឺ ពាក់ព័ន្ធករណីបណ្តឹងអានាមិកប្តឹងស្នងការ ខេត្តកណ្តាល មានដល់១៦ករណីផ្សេងគ្នា នៅអគ្គាធិការដ្ឋាន( អគារជាន់ទី៣) ។ នៃបើយោងតាមលិខិតក្រសួងមហាផ្ទៃស្នើ លោកឧត្តមសេនីយ៍ទោស្នងការ ខេត្តកណ្តាលចាត់បញ្ជូនស្នងការរងអោយមកបំភ្លឺនោះ។
បើតាមបញ្ជាក់ក្នុងលិខិតក្រសួងមហាផ្ទៃចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ លោកស្នងការ រងទាំង៦នាក់ដែល ត្រូវចូលខ្លួនមកបំភ្លឺស្អែក រួមមាន ៖
ទី១- លោក ឧត្តមសេនីយ៍ត្រី រឿ ន ណារ៉ា ស្នងការរង វេលាម៉ោង ៨ ព្រឹក
ទី២- លោក ឧត្តមសេនីយ៍ត្រី វ៉ែន សុវិន ស្នងការរង វេលាម៉ោង៩ព្រឹក
ទី៣- លោកឧត្តមសេនីយ៍ត្រី ចាន់ សាវឿ ន ស្នងការរង វេលាម៉ោង១០ព្រឹក
ទី៤- លោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង វេលាម៉ោង១៤ រសៀល
ទី៥- លោកឧត្តមសេនីយ៍ត្រី សេង គីមឃន ស្នងការរង វេលាម៉ោង ១៥រសៀល
និងទី៦- លោកឧត្តមសេនីយ៍ត្រីឈឿ ន សុចិត្ត ស្នងការរង វេលាម៉ោង១៦រសៀល ។
ករណីនេះក្រសួងមហាផ្ទៃបានចាត់ប្រតិភូ អធិការកិច្ចធ្វើ អធិការកិច្ច លើពាក្យបណ្តឹង អនាមិករបស់នាយនាយរងនិងមន្ត្រី នគរបាលនៃ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ប្តឹងលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនៃ ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ដោយបានចោទប្រកាន់ថា លោកស្នងការប្រើអំណាចផ្តាច់ការធ្វើបាប កូនចៅនិងប្រព្រឹត្តអំពើពុករលួយដែល មាន រូបភាពផ្សេងៗគ្នាចំនួន១៦ករណី ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានឱ្យដឹងនៅ រសៀលថ្ងៃទី២៧ ខែឧសភា នេះថា លោក មិនបានដឹងទេ ករណីខាងលើទុកឱ្យជំនាញ គេធ្វើទៅ ។
សូមបញ្ជាក់ផងដែរថា ៖ ក្នុងបណ្ដឹងមួយ ដែលផ្ញើជូនទៅសម្ដេច ឭក្រឡាហោម ស ខេង កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ កន្លងមកក្រុមមន្ត្រីនគរបាលខេត្តកណ្ដាល បានចោទលោកស្នងការ អ៊ាវ ចំរើន ថាបាន ប្រើអំណាចផ្ដាច់ការ និងប្រព្រឹត្តអំពើពុក រលួយ ។ ក្នុងបណ្ដឹងនេះមានស្នាមមេដៃ និង គ្មានឈ្មោះនោះក្រុមមន្ត្រីនគរបាលខេត្តកណ្ដាលបានស្នើទៅសម្តេចក្រឡាហោម ស ខេង ឲ្យដកហូតតំណែងស្នងការ នគរបាល ខេត្តកណ្ដាលរូបនេះ ។

ពាក់ព័ន្ធនិងករណីខាងលើ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាលបានឱ្យដឹងថានៅរសៀលថ្ងៃទី២៧ ឧសភានេះ នេះជានីតិវិធីរបស់អធិការកិច្ចរបស់ក្រសួងមហាផ្ទៃ។ លោកស្នងការបានបន្តថាមិនមែនលោកស្នងការទាំង៦នាក់នោះប្តឹងលោកទេ។ ព្រោះកន្លងមកអធិការកិច្ចបានចុះមកស៊ើបសួរម្តងរួចហើយនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ថាលទ្ធផលយ៉ាងណានោះរង់ចាំក្រោយការចូលបំភ្លឺរបស់លោកស្នងការរងទាំង៦រូបនោះ ៕

...

ដោយ៖ សងហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print