លោករដ្ឋមន្ត្រី​ លឹម​ គានហោ អញ្ជើញចុះត្រួតពិនិត្យ​ និងវាយតម្លៃ​នូវសកម្មភាពអនុវត្តការងារ​សាងសង់ និងការពារច្រាំងទន្លេមេគង្គ​នៅខេត្ត​កំពង់ចាម​ ដែលចាប់ផ្តើមការងារពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ

ចែករំលែក៖

ខេត្តកំពង់ចាម៖ ព្រឹកថ្ងៃពុធ​ ១១រោច​ ខែពិសាខ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី​​២៩ ខែឧសភា​ ឆ្នាំ​២០១៩ លោក​ លឹម​ គានហោ​ ​រដ្ឋមន្រ្តី​ក្រសួង​ធនធាន​ទឹក​ និងឧតុនិយម​ អមដំណេីរដោយលោក ម៉ៅ ហាក់ និងលោកប្រធានមន្ទីរធនធានទឹកខេត្តកំពង់ចាម​ បានចុះត្រួតពិនិត្យ​ និងវាយតម្លៃ​នូវសកម្មភាពអនុវត្តការងារ​សាងសង់ និងការពារច្រាំងទន្លេមេគង្គ​នៅខេត្ត​កំពង់ចាម​ ដែលចាប់ផ្តើមការងារពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ។
មន្ត្រីជំនាញបានបញ្ជាក់អោយដឹងថា៖ ការងារកសាងច្រាំងទន្លេនៅមុខទីរួមខេត្តកំពង់ចាមនេះក៏ដូចជាការងារនៅចំណុចមួយទៀតនៅឃុំព្រែកដំបងស្រុកមុខកំពូលដែលមានការខូចខាតធ្ងន់ធ្ងរ ហើយសុទ្ធសឹងជាថវិកា ពិសេសរបស់រាជរដ្ឋាភិបាល ដែលបច្ចុប្បន្នបាននឹងកំពុងដំណើរការ យ៉ាងសកម្ម។ ដោយឡែកចំពោះការដ្ឋានសាងសង់ច្រាំងទន្លេដែលមានការខូចខាតធ្ងន់ធ្ងរក្នុងរយះពេលកន្លងទៅនេះលើប្រវែង ១៧០ម៉ែត្រដែលតម្រូវឲ្យមានការស្ថាបនាសារជាថ្មី។ ការងាររួមមាន ៖
១-រុះរើសំណង់ចាស់និងសំអាតទីតាំងសារជាថ្មី។
២-រៀបចំសំណង់ច្រាំងសារជាថ្មី ដែលបច្ចុប្បន្នសំរេចបានប្រមាណ ២០%។
ក្នុងដំណើរបេសកកម្មត្រួតពិនិត្យនាពេលនេះ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការណែនាំជាលក្ខណះបច្ចេកទេសដែលធានាដល់ស្ថេរភាព សំណង់យូរអង្វែងរាប់តាំងពី ៖
-ការសំអាតគ្រឹះសំណង់
-ការចាក់គ្រឹះសំណង់
-ការរៀបចំធ្នឹមបណ្តោយដែលការពារដល់ភាពរអិលចុះក្រោម (Sliding)
-ការគិតគូរម៉ត់ចត់ដល់ពេលរៀបខឿនការពារដោយតម្រូវឲ្យមានការគិតគូរខ្ពស់អំពីជំរាប (Seepage) ដែលដាច់ខាតត្រូវមានរន្ធបង្ហូរជាចំបាច់ (Drain)។ល។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការកោតសរសើរចំពោះអ្នកបច្ចេកទេសដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន និងបន្តខិតខំធ្វើយ៉ាងណាអោយសំណង់រួចរាល់ទាន់រដូវទឹកឡើង៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print