អ៊ិត សុធា លើកមុខមាត់ខ្លាំងលើឆាកអន្តរជាតិក្រោយឈ្នះពាន៤ម្នាក់ឯង

ចែករំលែក៖

ប្រទេសថៃ៖ ពិតជាមោទភាពសម្រាប់បុរសសង្ហាតំណាងឲ្យប្រទេសកម្ពុជា លោក អ៊ិត សុធា ត្រូវបានគេដឹងថា លោកបានឈ្នះពាន ប្រជាប្រិយភាព «Popular Vote award»និងទទួលបានពាន៣ផ្សេងទៀត ពីព្រឹត្តិការណ៍មួយមានឈ្មោះថា Mister United World 2019 ដែលបានធ្វើឡើងនៅក្នុងទីក្រុង ប៉ាតាយ៉ា ប្រទេសថៃ។

ព្រឹត្តិការណ៍ប្រកួតសម្រស់បុរស Mister United Word ឆ្នាំ២០១៩ នេះ ធ្វើឡើងនៅក្រុងប៉ាតាយ៉ា ប្រទេសថៃ ដែលធ្វើការប្រកួត ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៧ ខែឧសភា។ មានប្រទេសជាច្រើនចូលរួមប្រកួត ដូចជា ថៃ ស្រីលង្កា កម្ពុជា វៀតណាម ហ្វីលីពីន ឡាវ រុស្ស៊ី អ៊ុយក្រែន ឥណ្ឌា លីបង់ មីយ៉ាន់ម៉ា ហ្សកដានី តៃវ៉ាន់ បែលហ្សិក និងអាមេរិកជាដើម។ បេក្ខភាពតំណាងកម្ពុជា គឺលោក អ៊ិត សុធា ដែលមានអាយុ ២៥ឆ្នាំ កម្ពស់ ១,៧៤សង់ទីម៉ែត្រ និងទម្ងន់ ៨២គីឡូក្រាម។

ក្រោយការប្រកួតប្រជែងយ៉ាងស្វិតស្វាញ បេក្ខភាពកម្ពុជាទទួលបានពានរង្វាន់គួរឲ្យភ្ញាក់ផ្អើល។ លោក អ៊ិត សុធា ផ្ទាល់បាន​បង្ហើបឲ្យដឹងថា «បានឮដំណឹងហើយស្ទើរស្រក់ទឹកភ្នែក ខ្ញុំបានពាន ៤ តែឯង ហើយក៏ជាម្ចាស់មកុដ នឹងត្រូវបានតែងតាំងជា «National Director Of Cambodia» ម្ចាស់កម្មវិធីនឹងរើស​ថ្ងៃល្អ ដើម្បីមកបំពាក់ម្កុដដល់ប្រទេសខ្មែរដែលជាមាតុភូមិ​»។លោកបន្តថា ចំណុចដែលលោក គួរបានម្កុដ ប្រចាំអាស៊ាននោះ គឺ​លោកមានសមត្ថភាពនឹងធ្វើឲ្យកក្រើកពិភពលោក នឹងបានផ្សព្វផ្សាយ ពីប្រទេសរបស់ខ្លួនយ៉ាងល្អ នឹងខ្លាំងក្លាបំផុតប្រចាំក្នុងកម្មវិធី «Mister United World 2019» ដែលធ្វើឡើងនៅក្នុងប្រទេសថៃ នឹងមានប្រជាប្រិយបំផុត ដោយអ្នកគាំទ្រទូទាំងអាស៊ាន។លោកបានបង្ហាញក្ដីរំភើបផង ចង់ទប់ទឹកភ្នែក​មិនជាប់ ដោយមានកាស្រឡាញ់នឹងគាំទ្រ ពីសំណាក់បងប្អូន ដែលស្រឡាញ់ជាតិយើង គ្មានអ្វីក្រៅពី​ម្រាមដៃដប់សំពះអគុណបងប្អូន។

ក្រោយពីបញ្ចប់ការប្រកួតប្រាក់រង្វាន់ជាច្រើននឹងត្រូវប្រគល់ជូនម្ចាស់ជ័យលាភីខាងលើ ប៉ុន្តែលោកមិនទាន់បញ្ជាក់នៅឡើយទេថាតើមានទំហំប៉ុណ្ណា ទោះជាយ៉ាងលោកបញ្ជាក់ថា ប្រាក់រង្វាន់ទាំងអស់លោកនឹងប្រគល់ជូនដល់សកម្មភាពសង្គម បន្ថែមពីលើទឹកប្រាក់ផ្ទាល់ខ្លួនចំនួន១ពាន់ដុល្លារអាមេរិក ដែលជាទឹកចិត្តដ៏គួរឲ្យកោតសរសើរ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print