នាងជាប្រពន្ធមិនទាន់រៀបការត្រូវបុរសជាប្តីវាយមួយដៃចំមុខសន្លប់

ចែករំលែក៖

ភ្នំពេញ៖បុរសម្នាក់ព្រោះតែខឹងប្រពន្ធមិនទាន់រៀបការរស់នៅជាមួយគ្នាអស់រយះពេល៥ឆ្នាំមកហើយវាយកុង​ទ័រម៉ូតូបណ្តាលឲ្យស្រាំ ខឹងពេកវាយមួយដៃចំមុខបណ្តាលអោយសម្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង
១១នឹង០៥នាទីយប់ថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៩តាមបណ្តោយផ្លូវ៥១នៅចំណុចក្បែរនឹងសណ្ឋាគារសាន់ វេ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខ័ណ្ឌដូនពេញ។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់នឹងស្ត្រីត្រូវជាគូរស្នេហ៍នឹងគ្នាតែមិន ទាន់បានរៀបការដោយខាងប្រុសបបួលទៅផ្ទះតែនាងមិនព្រមទៅទើបបណ្តាលឲ្យទាស់ពាក្យសម្តីគ្នាបន្តិចបន្តួចឈានទៅដល់វាយធ្វើបាបនារីរងគ្រោះនៅកណ្តាលផ្លូវរហូតដោយវាយមួយចំកណ្តាលមុខបណ្តាលអោយដួលសម្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុហើយរងរបួសហើបមុខមួយជំហៀងខាងឆ្វេងបើតាមសំដីរបស់ខាងបុរសបានអោយដឹងថាមូលហេតុដែលគាត់វាយខាងស្រីមកពីខាងស្រីនោះពេលបបួលទៅផ្ទះអត់ព្រមទៅហើយស្រវឹងស្រានិយាយអត់ស្តាប់គ្នាទៀតរួចហើយមកវាយកុងទ័រម៉ូតូរបស់គាត់បណ្តាលអោយស្រាំទ្រាំមិនបានដាក់មួយដៃទៅខាងប្រុសប្រាប់ថាខ្លួនគ្មានបំណងវាយធ្វើបាបអីធ្ងន់ធ្ងរនោះឡើយពីព្រោះគាត់នឹងខាងស្រីនោះបានរស់នៅជាមួយគ្នាអស់រយះពេល៥ឆ្នាំមកហើយមិនបានរៀបការទេ។

ក្រោយពេលកើតហេតុជនរងគ្រោះក៏បានដឹងខ្លួនហើយជិះម៉ូតូគេចខ្លួនបាត់ទៅ៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print