ក្រុមក្មេងទំនើង២ក្រុមដេញវាយគ្នាតាមផ្លូវ បង្កភាអសន្តិសុខត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ យុវជនក្មេងទំនើងឈាមរាវ២ក្រុមមានគ្នាជិត៣០នាក់បើកឆាកប្រយុទ្ធដេញវាយគ្នាផ្អើលពេញតែមុខក្លឹបម៉ារិនបណ្តាលអោយផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ឃាត់បានជិត១០នាក់យកទៅប៉ុស្តិ៍ទួលសង្កែ២ដើម្បីសួរនាំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១នឹង០៥នាទីរំលងអាធាត្រឈានចូលថ្ងៃទី31ខែឧសភាឆ្នាំ២០១៩តាមបណ្តោយផ្លូវឧញ្ញាម៉ុង រិទ្ធី ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី២ ខ័ណ្ឌឬស្សីកែវ ។

តាមប្រភពព័ត៌មានដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញក្មេងទំនើងចំនួន២ក្រុមម្ខាងមានគ្នាជាង១៥នាក់នឹងម្ខាងទៀតក៏មានគ្នាជាង១៥នាក់ដូចគ្នាទំនងជាពួកក្មេងទំនើងទាំងនោះឈ្លោះប្រកែកគ្នាក្នុងក្លឹបទើបបានជាចេញមកវិញបើកឆាកប្រយុទ្ធមានខ្សែក្រវ៉ាតនឹងដុំថ្មពួតវាយគ្នាទៅមកនឹងគប់គ្នាផ្អើលពេញតែផ្លូវពេលភ្លាមៗនោះដែលសន្តិសុខក្លឹបនាំគ្នាជួយហាមឃាត់កុំអោយប្រើអំពើហឹង្សាដាក់គ្នាទៅវិញទៅមកស្រាបតែត្រូវក្មេងទំនើងគប់ត្រូវចំក្បាលបណ្តាលអោយបែករងរបួសធ្ងន់ម្នាក់ភ្លាមៗនោះដែលក៏មានការភ្ញាក់ផ្អើលផ្អើលទៅដល់សមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី២រួមនឹងប៉ុស្តិ៍បឹង​កក់​១​ចុះមកជួយអន្តរាគមន៍ឃាត់បានក្មេងទំនើងរហូតទៅដល់១០នាក់ជាងយកទៅសួរនាំនៅប៉ុស្តិ៍ទួលសង្កែទី២​ចំណែកសន្តិសុខក្លឹបម៉ារិនវិញត្រូវបានរថយន្តសង្គ្រោះរបស់ខាងគ្លីនិកឯកជនពន្លឺដឹកយកទៅព្យាបាលបាត់ទៅរីឯបក្សពួកផ្សេងៗទៀតរត់គេចខ្លួនអស់ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានឃាត់ខ្លួនក្មេងទំនើងទាំងនោះយកទៅប៉ុស្តិ៍ទួលសង្កែទី២ដើម្បីចាត់ការទៅតាមនិតិវិធីផ្លូវច្បាប់៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print