ប្តី​ប្រពន្ធឈ្លោះគ្នាកើតជាអំពើ​ហិង្សា​​​យក​កាំបិត​ប័ង​តោ​ កាប់​ទៅ​លើ​អ្នករត់​ម៉ូតូ​កង់​បី​ពេល​ចូលទៅឃាត់

ចែករំលែក៖

​ភ្នំពេញ​ ៖​ ​ប្តី​ប្រពន្ធឈ្លោះគ្នាកើតជាអំពើ​ហិង្សា​​​យក​កាំបិត​ប័ង​តោ​ កាប់​ទៅ​លើ​អ្នករត់​ម៉ូតូ​កង់​បី​ពេល​ដែល​ជន​រង​គ្រោះ​ ឃើញ​សកម្មភាព​ហិង្សា​ចូល​ទៅ​ឃាត់​ ក៏​ត្រូវ​ជន​ដៃដល់​កាប់​រង​របួស​ត្រូវ​កំភួនដៃ​ខាងឆ្វេង​ធ្ងន់​ ហើយ​ត្រូវ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​បាន​ភ្លាមៗ​ផង​ដែរ​ ។​ ហេតុការណ៍​នេះ​បាន​កើត​ ម៉ោង​៤​និង​៣០​នាទី​ថៃ្ង​ទី​២​ ខែមិថុនា​ ឆ្នាំ​២០១៩​​ ចំណុច​ផ្ទះ​ជួល​បន្ទប់​៥​ផ្លូវលំ​ ក្រុម​ទី​៨​ ភូមិ​ទួល​សងែ្ក​ សង្កាត់​ទួល​សងែ្ក​១​ ។​

​ជនសង្ស័យ​ឈោះ្ម​ វ៉ឹ​ក​ សុខា​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ជនជាតិ​ខែ្ម​រ​ សា្ន​ក់​នៅ​បន្ទប់​ជួល​ក្រុម​៨​ ភូមិ​បាក់​ទូក​ ស​ងា្ក​ត់​ទួល​សងែ្ក​១​ មុខរបរ​ កម្មករ​សំណង់​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ ព្រុំ​ រតនា​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ ជនជាតិ​ខែ្ម​រ​ មាន​ទីលំនៅ​ផ្ទះ​ជួល​កើតហេតុ​ខាងលើ​ មុខរបរ​រត់​ម៉ូតូ​កង់​បី​ (​រង​របួស​ត្រូវ​កំភួនដៃ​ខាងឆ្វេង​ធ្ងន់​)​។​

​សម្ភារ​ដកហូត​រួម​មាន​ ៖​ កាំបិត​បុ័ងតោ​ ០១​ របស់​ជនសង្ស័យ​ ។​

​ តាម​ដំណើរ​រឿងហេតុ​ ៖​ នៅ​ថៃ្ង​ទី​០២​ ខែមិថុនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១២​និង​០០​នាទី​ ជនសង្ស័យ​បាន​មក​ហូប​បាយ​ជាមួយ​ជន​រង​គ្រោះ​និង​ផឹកស្រា​បៀរ​ជាមួយ​គា្ន​រួម​ទាំង​អ្នក​ជិតខាង​ លុះ​នៅ​ម៉ោង​ប្រហែល​១៥​និង​៣០​នាទី​ជនសង្ស័យ​ក៏​ចេញពីផ្ទះ​ជន​រង​គ្រោះ​បាត់​ទៅ​ ។​

​នៅ​ម៉ោង​៤រសៀលជនសង្ស័យ​ត្រឡប់​មក​វិញ​ទំនាស់​ពាក្យ​សំដី​ជាមួយ​ប្រពន្ធ​របស់​ខ្លួន​ ក៏​ស្ទុះ​វាយ​ប្រពន្ធ​មួយ​ដៃ​ត្រូវ​ចំ​ភែ្ន​ក​ខាងស្តាំ​ភា្ល​ម​នោះ​ជន​រង​គ្រោះ​ក៏​ចូល​ទៅ​ឃាត់​ជនសង្ស័យ​កុំអោយ​វាយ​ប្រពន្ធ​តែ​ត្រូវ​ជនសង្ស័យ​ដក​កាំបិត​បុ័ងតោ​ពី​ច​ងេះ្ក​ខាងក្រោយ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ប​ណា្ត​ល​អោយរ​ងរ​បួស​ដៃ​ខាងឆ្វេង​ជា​ទំងន់​ ក៏​ជួប​និង​កំលាំង​ល្បាត​ខណ្ឌ​​ប៉ុស្តិ៍​អន្តរាគមន៍​ឈាន​ទៅ​ឃាត់​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ ​៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print