​នគរបាល​បង្ក្រាប​ទីតាំង​បើក​សិប្ប​ កម្ម​កែ​ច្នៃ​ឈើ​ខុសច្បាប់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​

ចែករំលែក៖

ខេត្ដបន្ទាយមានជ័យ​៖​ នគរបាល​ក្រុង​ ប៉ោយ​ប៉ែ​សហការ​ជាមួយ​នគរបាល​ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ដ​ដឹកនាំ​ សម្របសម្រួល​ដោយ​ លោក​ ផា​ន់​ ភិ​រម្យ​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ដ​ បាន​ចុះ​ទៅ​បង្ក្រាប​ទីតាំង​បើក​សិប្បកម្ម​ កែ​ច្នៃ​ឈើ​ខុសច្បាប់​មួយ​កន្លែង​នៅ​ក្រុង​ ប៉ោយ​ប៉ែ​ត​បន្ទាប់​ពី​សិប្បកម្ម​កែ​ច្នៃ​ឈើ​ នោះ​បាន​បើក​ធ្វើ​អាជីវកម្ម​អាស្រ័យ​ផល​ព្រៃឈើ​ខុសច្បាប​យូរ​ឆ្នាំ​មក​ហើយ​គ្មាន​ ខ្លាចញញើត​ច្បាប់​ ។​ សមត្ថកិច្ច​ចុះ​ បង្ក្រាប​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូមិ​សាម​គ្គឺ​ មាន​ជ័យ​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ខេត្ដ​បន្ទាយ​ មាន​ជ័យ​ ។​

IMG_1838

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ប្រាប់​ឱ្យ​ដឹង​ថា​ នៅ​ពេល​បង្ក្រាប​សមត្ថ​ កិច្ច​ឆែកឆេរ​រក​ឃើញ​និង​ដកហូត​បាន​ ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ បេង​ នាងនួន​ ចំនួន​៤៨​ដុំ​ ដែល​មាន​តម្លៃ​រាប់​ម៉ឺន​ ដុល្លារ​ ។​ ម្ចាស់​សិប្បកម្ម​ឈ្មោះ​ កែវ​ សុ​គុណ​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ រស់នៅ​ ភូមិ​សង្កាត់​ខាងលើ​ មិន​ត្រូវ​បាន​សមត្ថ​ កិច្ច​នាំ​ខ្លួន​មក​នោះ​ទេ​ ដោយ​រង់ចាំ​ការ​ កោះហៅ​ចូលខ្លួន​បំភ្លឺ​នៅ​តុលាការ​ជា​ ក្រោយ​ពាក់ព័ន្ធ​នឹង​ការ​បើក​សិប្បកម្ម​កែ​ច្នៃ​ឈើ​គ្មាន​ការ​អនុញ្ញាត​ច្បាប់​បង្ក​ឱ្យ​ ប៉ះពាល់​បាត់បង់​ព្រៃឈើ​និង​បាត់បង់​ ចំណូល​រដ្ឋ​តាម​រយៈ​នៃ​ការ​ធ្វើ​អាជីវកម្ម​ អាស្រ័យ​ផល​ព្រៃឈើ​នោះ​។​ឈើ​ដែល​ដកហូត​បាន​នៅ​រសៀល​ថ្ងៃ​ដដែល​ត្រួ​វ​បាន​សមត្ថកិច្ច​ដឹក​យក​មក​រក្សា​ទុក​នៅ​ស្នង​ ការដ្ឋាន​នគរបាល​ខេត្ដបន្ទាយមានជ័យ​ ដើម្បី​ទុក​ចាត់ការ​តាម​ច្បាប់​ ។​

​សូម​បញ្ជាក់​ថា​ នៅ​ខេត្ដ​បន្ទាយ​មាន​ ជ័យ​ត្រូវ​គេ​មើលឃើញ​ថា​ នៅ​មាន​ សិប្បកម្ម​ខុសច្បាប់​ច្រើន​កន្លែង​ទៀត​ កំពុង​ធ្វើ​អាជីវកម្ម​កែ​ច្នៃ​ឈើ​ ។​ សកម្ម​ ភាព​នោះ​ត្រូវ​គេ​និ​យា​យា​ថា​មន្ដ្រី​ជំនាញ​ព្រៃឈើ​មិន​ដែល​ឃើញ​មាន​វិធានការ​ បង្ក្រាប​នៅឡើយ​នោះ​ទេ​ ។​ សកម្មភាព​ នោះ​ត្រូវ​គេ​ដាក់​ការ​សង្ស័យ​ថា​អាច​ នឹង​ជាប់​ពាក់​គ្នា​ដើម្បី​ទទួល​បាន​ផល​ ប្រយោជន៍​ ៕​

IMG_1839

IMG_1842

IMG_1840

IMG_1841

IMG_1844

...

ដោយ៖ សំ​ វិច្ឆិកា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print