លួចម៉ូតូមិនបានសម្រេចម្ចាស់ឃើញទាន់ប្តឹងសមត្ថកិច្ចក្របួចជាប់

ចែករំលែក៖

ខេត្តកណ្តាល៖ ជនសង្សយ័ម្នាក់ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារនៅព្រៃស ពីបទ​ លួច ពេលចេញមកវិញបែកគំនិតលួចទៀត ត្រូវសមត្ថកិច្ចចាប់ញាត់ទ្រុងម្តងទៀត។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១២និង៥០នាទីនៅចំណុច មុខបន្ទប់ជួល ភូមិត្រពាំងឈើនាងឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ លី រ៉ូ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិ-ឃុំកើតហេតុ ។

ជនសង្ស័យឈ្មោះ លេខ កក្កដា ភេទប្រុស អាយុ៣២ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ សព្វថ្ងៃស្នាក់នៅភូមិ-ឃុំកើតហេតុ ។

សាក្សីបានអោយដឹងថា៖នៅមុនពេលកើតហេតុជនរងគ្រោះ បានទុកម៉ូតូម៉ាកហុងដា០១គ្រឿងពណ៌ខ្មៅ ពាកផ្លាកលេខភ្នំពេញ 1HP -7290 របស់ខ្លួននៅមុខបន្ទប់ជួលដោយចាក់សោរ ក ត្រឹមត្រូវហើយចូលទៅក្នុងបន្ទប់ហូបបាយ រួចក៏បានអង្គុយចុចទូរស័ព្ទ លេង ក្នុងបន្ទប់។ លុះដល់វេលាម៉ោងកើតហេតុខាងលើជនរងគ្រោះ ឭសូរសម្លេងសុីផ្លេរម៉ូតូនៅមុខបន្ទប់របស់ខ្លួនដោយមានការ សង្ស័យ ក៏បានចេញពីបន្ទប់មើលម៉ូតូ ស្រាប់តែ ឃើញជន សង្ស័យឡើងជិះម៉ូតូរបស់ខ្លួន ពេលនោះជនរងគ្រោះបានរត់ទៅចាប់ទាញម៉ូតូនិងប្រតាយប្រតប់គ្នាជាមួយជនសង្ស័យរួចស្រែកឲ្យគេជួយ ពេលនោះជនសង្ស័យ បានរត់គេចខ្លួន តែត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលនិងកម្លាំងប្រជាការពារតាមឃាត់ខ្លួន
បាន ។តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ លេខ កក្កដា បានសារភាពថាខ្លួនពិតជាបានលួចម៉ូតូនោះពិតប្រាកដមែន ដោយយកម្ជុលខ្ទាស់ តដោតចរន្តបញ្ឆេះម៉ូតូតែត្រូវម្ចាស់គេទាន់ស្រែកថាចោរៗ និងប្តឹង សមត្ថកិច្ច ។ចំពោះមុខសញ្ញា ខាងលើធ្លាប់ជាប់ពន្ធនាគារចំនួន ១៥ខែនៅ ព្រៃសរ ពាក់ពន្ធ័លួចម៉ូតូនៅរាជធានីភ្នំពេញ។ករណីនេះកម្លាំងជំនាញ កសាងសំណុំរឿង និងបន្តចាត់ការតាមនីតិវិធី៕​

...

ដោយ៖ ឆ ដា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print