ខេត្តឧត្តរមានជ័យ ៖ សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ជក់ ទឹម ភេទស្រី អាយុ៣៩ឆ្នាំ ស្នាក់នៅទំនប់តាអែន ស្ថិតនៅភូមិ តាប៉ែន ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ពាក់ព័ន្ធករណីលួចលក់សត្វគោមេរបស់ប្រជាពលរដ្ឋ។
លោកវរសេនីយ៍ទោ ជា វាសនា អធិការរងស្រុកចុងកាល់បានឲ្យដឹងថា ម្ចាស់គោមានឈ្មោះ វន វុធ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិ អូរកន្សែង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលបានបាត់សត្វគោ កាលពីថ្ងៃទី០៧.០៤.១៩ វេលាម៉ោង០៣រសៀល នៅចំណុចក្រុមហ៊ុនខាងកើតភូមិ គោកច្រេស សង្កាត់សំរោង ក្រុងសំរោង។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចយើងស្រាវជ្រាវរកឃើញ ក៏ចាប់ឃាត់ខ្លួន នៅវេលាម៉ោង១៧និង១៦នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩។
បច្ចុប្បន្ន ស្ត្រីសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកំពុងសួរនាំ និងកសាងសំណុំរឿងទៅតាមនីតិវិធី៕
ដោយ៖ ប៉ែន នួន