ទិវាចងចាំដំណេីរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍  និងផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រឆមាសទី២ឆ្នាំ២០១៩ 

ចែករំលែក៖

ភ្នំពេញ៖នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការ ក្រសួងការពារជាតិបព្ជាាក់ថា៖កម្ពុជាឆ្លងកាត់ពីដំណាក់កាលមួយ ទៅដំណាក់ កាលមួយប្រកបដោយភាពបត់បែនស្មុគស្មាញ គឺជាការឆ្លង កាត់អន្តរកាល ជាប្រវត្តិសាស្ត្រ ដែលកម្ពុជាសម្រេចបាន សមិទ្ធផលធំៗជាបុព្វបទបន្តភ្ជាប់ ដោយនយោបាយឈ្នះ ឈ្នះរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  ជាស្តាបនិក និងជាប្រមុខដឹកនាំប្រកបដោ យភាពឈ្លាសវៃ ក្នុងលក្ខខណ្ឌ អំណោយផលនិងជោគជ័យធំៗក្នុងប្រវត្តិសាស្ត្រ តភ្ជាប់មកដល់បច្ចុប្បន្ននេះ ។
ការលេីកឡេីងដូច្នេះ របស់នាយឧត្តមសេនីយ៍ ជៀង អំ ក្នុងបឋាកថា ទិវាចងចាំដំណេីរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រឆមាសទី ២ឆ្នាំ ២០១៩ នាថ្ងៃពុធ ១០ កេីត ខែ ជេស្ឋឆ្នាំកុរ ឯក ស័ក ព. ស ២៥៦៣ ត្រូវនិងថ្ងៃទី ១២ ខែ មិថុឆ្នាំ២០១៩ កងពលតូចទ័ពពិសេសឆត្រយោង៩១១ស្ថិតក្នុងភូមិ-សង្កាត់-ខ័ណ្ឌ កំបូលរាជធានីភ្នំពេញ ។ លោកឧត្តមសេនីយ៍ត្រី មួន សាម៉េត មេបព្ជាាការរង កងពល តូចទ័ពពិសេសឆត្រយោង៩១១ លេីកឡេីងពីវឌ្ឍនភាពរបស់កងពលក្នុងការចូលរួមចំណែកការពារអធិបតេយ្យ បូរណភាព សន្តិសុខសណ្តាប់ធ្នាប់សង្គម កសាងភូមិ-ឃំុ មានសុវត្ថិភាព ប្រជាពល រដ្ឋរស់នៅ ដោយក្តីសុខសាន្ត។ លេីកកម្ពស់ការងារហ្វឹកហ្វឺន រៀនសូត្រកសាងប្រភពធនធានមនុស្ស នាយទាហានបន្តវេន ប្រកបដោយវិជ្ជាជីវ: ធានារាល់ការសម្រេចភារកិច្ច ជូនមាតុភូមិ កសាង កងឯកភាព រីកចម្រេីនលេីគ្រប់វិស័យ ក្លាយជាកងឯកភាព មួយរៀបរយ មានកន្លែងធ្វេីការ ស្នាក់នៅ និងជីវ ភាពរស់នៅសមរម្យ។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ប្រជាជាតិកម្ពុជា រស់នៅប្រក បដោយក្តីសុខដុមរមនា ក្នុងស្ថានភាព នយោបាយ សន្តិ ភាព សេរីភាព សមភាព សេចក្តីថ្លៃថ្នូរ និងការអភិវឌ្ឍន៍ ។
នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ ក្រសួងការពារជាតិបលេីកឡេីងពីសន្តិភាព បានមកពីនយោបាយឈ្នះ ឈ្នះ ដែលកម្ពុជា ពំុធ្លាប់បានទទួលក្នុងរយះពេលជាង ៥០០រយឆ្នាំ នៃប្រវត្តិសា ស្ត្រកម្ពុជា ។ សមិទ្ធផលដ៏ធំធេង ជាប្រវត្តិសាស្ត្រខាងលេីតភ្ជា ប់ទៅជាប្រវត្តិសាស្ត្រ នៃទិវាជ័យជំនះ ៧ មករា ១៩៧៩ ដោយ មានការជួយ ឧបត្ថម្ភ គាំទ្រពីកងទ័ពប្រជាជនវៀតណាម និងដំណាក់កាលតស៊ូ រ៉ាប់រងភារកិច្ច ដោយកម្ពុជាខ្លួនឯង ក្រោយការដកកងទ័ពស្ម័គ្រចិត្ត វៀតណាម នាខែ កញ្ញា ឆ្នាំ ១៩៨៩ ការវិវត្តន៍សភាពការនយោបាយ ជាបន្តបន្ទាប់ដល់ឆ្នាំ ១៩៩៣ និងសភាពការណ៍ ព្រឹត្តិការ ក្រោយការបោះឆ្នោតឆ្នាំ ២០១៣ ពិសេសការបេីកឡេីង នូវទំព័រប្រវត្តិសាស្ត្រថ្មី ក្រោយពីការទប់ ស្កាត់  និងវាយឱយបរាជ័យ ចលនាបដិវត្តពណ៌នៅកម្ពុជា ។ ការចាប់ខ្លួនមេ ខ្លោង  និងបក្ខពួកប្រឆាំង ឃុបឃិត ជាមួយបរទេស ប្រព្រឹត្តអំពេីរក្បត់ជាតិ ។
ក្នុងនោះនាយឧត្តមសេនីយ៍ បានលេីកឡេីងពីកំណេីនសេដ្ឋកិ ច្ចជាតិ ពីមួយឆ្នាំទៅមួយឆ្នាំ មានការកេីនឡេី ក៏ដូចជាមធ្យោ បាយ យានយន្ត សម្ភារ បរិក្ខា មានការកេីនឡេីង មិនដូចការបរិហាររិះគន់ ពីពួកអគតិមួយចំនួន ដែលបំផ្លេីសពីសភាពការ ពិត ក្នុងព្រះរាជាណាចក្រកម្ពុជានោះឡេីយ ។ ចំពោះបព្ហាាគ្រោះ ថ្នាក់ចរាចរណ៍ គ្រឿង ញៀន  ដែលកំពុងយាយី អាយុ ជីវិត ប្រជាពលរដ្ឋ បំផ្លាញធនធាន គ្រួសារសង្គមជាតិ ។ ដូច្នេះដេីម្បីកាត់បន្ថយ នូវគ្រោះមហន្តរាយ ដែលផ្តេីមចេញពីយេីងម្នាក់ ៗ ត្រូវគោរពច្បាប់ អប់រំបងប្អូនកូនចៅ អំពីបព្ហាាចរាចរផ្លូវគោក និងអនុវត្តតាមអនុសាសន៍ របស់សម្តេចតេជោ  ” ថ្ងៃនេះថ្ងៃស្អែកសូមកុំឱយមានគ្រោះថ្នាក់ចរាចរ”ជាដេីម។ល។..៕

...

ដោយ៖សុខដុម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print