លោកធ្លក កុសលមេភូមិព្រៃពង្រចងក សម្លាប់ខ្លួនសង្ស័យមានវិបត្តិ

ចែករំលែក៖

ភ្នំពេញ៖ មានករណីចងកធ្វើអត្តឃាតមួយបានកើតឡើងបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងសមត្ថកិច្ចទាំងយប់ ខណៈលោកមេភូមិព្រៃពង្របានចងក សម្លាប់ខ្លួនយ៉ាងអាថ៌កំបាំងបំផុតនិងមិនដឹងមូលហេតុ។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីថ្ងៃពុធ ៩កើ់ត ខែជេស្ឋឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ០៥និង២០នាទីព្រឹកត្រង់ចំណុចរោងអង្គុយលេងក្រោយផ្ទះគ្មានលេខ ផ្លូវ១៥១ ស្ថិតក្នុងភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សាកសពដែលចងកធ្វើអត្តឃាត មានឈ្មោះធ្លក កុសល ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមេភូមិព្រៃពង្រមានទីលំនៅផ្ទះគ្មានលេខផ្លូវ១៥១ស្ថិត ក្នុងភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ។

តាមសំដីរបស់ប្រពន្ធបានប្រាប់ឲ្យដឹងថា៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩វេលាម៉ោងប្រហែលម៉ោង ០៩និង០០នាទីយប់ ជនរងគ្រោះនិងប្រពន្ធឈ្មោះ ស៊ូ ស្រីវឿនបានចូលទៅសម្រាក(ដេក)ដូចសព្វដងលុះដល់ព្រឹកឡើងថ្ងៃទី១២ ខែមិថុនាឆ្នាំ២០១៩ វេលាម៉ោង០៥និង២០នាទីឈ្មោះស៊ូស្រីវឿន(ប្រពន្ធ)បាត់ប្តីក៏បានដើររកជុំវិញផ្ទះស្រាប់តែប្រទះឃើញប្តីចងកធ្វើអត្តឃាតនៅក្នុងរោងអង្គុយលេងខាងក្រោយផ្ទះ ឃើញបែបនោះឈ្មោះ ស៊ូ ស្រីវឿន(ប្រពន្ធ)ក៏បានស្រែកឆោឡោនិងហៅឲ្យបងប្អូនជួយទំលាក់ជនរងគ្រោះយកទៅមន្ទីពេទ្យព្រែកព្នៅ ប៉ុន្តែពេលមកដល់មន្ទីពេទ្យលោកគ្រូពេទ្យបានប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយក្រោយមកក្រុមគ្រួសារក៏ដឹកសពយកមកធ្វើបុណ្យតាមប្រពៃណីនៅផ្ទះគ្មានលេខ ផ្លូវ១៥១ ស្ថិតក្នុងភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
បើតាមការសន្និដ្ឋាននិងវាយតម្លៃនិងតាមការបំភ្លឺរបស់ឈ្មោះ ស៊ូ ស្រីវឿន(ប្រពន្ធជនរងគ្រោះ)និងតាមការចុះពិនិត្យជាក់ស្តែងដល់កន្លែងកើតហេតុរបស់សមត្ថកិច្ច បញ្ជាក់ថាសពពិតជាស្លាប់ដោយសារការចងកធ្វើអត្តឃាតពិតប្រាដកមែន។
ទោះជាយ៉ាងណាជុំវិញការចងកសម្លាប់ខ្លួនរបស់មេភូមិព្រៃពង្ររូបនោះហាក់ស្ថិតក្នុងអាថ៌កំបាំងដោយនៅសុខៗគ្មានរឿងអ្វីសោះ បានសម្រេចចងកធ្វើអត្តឃាត
ដោយមិនដឹងមូលហេតុច្បាស់លាស់។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅផ្ទះរបស់សពកន្លែងកើតហេតុ៕

...

ដោយ៖ ធឿនព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print